ដាច់ខាតត្រូវគិតថាមិនបរាជ័យ

$4.2 $3.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អ្នកនិពន្ធធានាថាបើអ្នកបានអានសៀវភៅមួយក្បាលនេះចប់ អ្នកនឹងមិនជួបនឹងបរាជ័យតទៀតឡើយ​។

នៅក្នុងលោកនេះគ្មានអ្វីដែលហៅថាបរាជ័យទេ អ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅលើលោកនេះគ្មានអ្វីដែលឥតប្រយោជន៍ឡើយ។ គ្រប់យ៉ាងដែលកើតឡើងចំពោះយើងមានវត្ថុបំណងតែមួយគឺ ដើម្បីឱ្យយើងលើកកម្ពស់ចិត្តវិញ្ញាណរបស់យើងហ្នឹងឯង។

ដូច្នេះអ្វីដែលសំខាន់សម្រាប់មនុស្សគ្រប់គ្នាគឺ ត្រូវប្រឈមមុខនឹងឧបសគ្គនិងបញ្ហាទាំងឡាយដោយទស្សនៈវិជ្ជមាន។​ សាកល្បងរកគំនិតថ្មីៗ​ គិតរកជម្រើសទី៣(ជម្រើសដែលលើសពីល្អនិងអាក្រក់)។ មនុស្សគ្រប់គ្នាសុទ្ធតែជួបនឹងបញ្ហានិងបរាជ័យមកហើយទាំងអស់គ្នា ប៉ុន្តែពួកគេប្រើបរាជ័យនោះធ្វើជាក្ដារសម្រាប់លោតឆ្ពោះទៅរកជីវិតដែលប្រសើរជាងនេះ។ យើងត្រូវប្ដូរភាពលំបាកឱ្យក្លាយទៅជាភាពរឹងប៉ឹងនិងគិតឱ្យដូចកីឡាកររត់ម៉ារ៉ាតុង។

ពេលដែលជីវិតទទួលបានជ័យជម្នះហើយ រឿងដែលត្រូវធ្វើជាបន្តទៀតគឺ​ យើងត្រូវរៀនរស់នៅប្រកបដោយគុណភាព សាងភាពមានបានដល់ជីវិត មានគូស្នេហ៍និងគ្រួសារដែលមានសេចក្ដីសុខ ហើយកុំភ្លចសាងស្ថិរភាពផ្នែកខាងចិត្តវិញ្ញាណទៅព្រមៗគ្នាផង។

រឿងសំខាន់ដែលគួរនឹកឃើញជានិច្ចនោះគឺមនុស្សណាដែលកំណត់លក្ខខណ្ឌឱ្យខ្លួនឯងនឹងមិនអាចបានប្រសើរជាងអ្វីដែលខ្លួនឯងគិតឡើយ។

ត្រូវតែគិតថាមិនបរាជ័យ គឺជាទស្សនៈដ៏មានថាមពលដែលនាំមកនូវជ័យជម្នះយ៉ាងពិតប្រាកដនៅក្នុងជីវិត ខ្ញុំមិនចង់បង្រៀនវិធីសាមញ្ញៗដើម្បីឱ្យទទួលបានជោគជ័យទេ នៅក្នុងសៀវភៅមួយក្បាលនេះ ខ្ញុំបានលើកយកទស្សនៈដែលទាក់ទងនឹងមនុស្សគ្រប់គ្នា គ្រប់ភេទ គ្រប់វ័យ និងគ្រប់ជាតិសាសន៍ មិនថាអ្នកគឺជាយុវវ័យឬជាមនុស្សចាស់ទេ មិនថាជាមនុស្សប្រុសឬមនុស្សស្រី ហើយមិនថាអ្នកជាជាតិសាសន៍អ្វីទេ បើអ្នកលើក យកសៀវភៅមួយក្បាលនេះឡើងមកហើយអានរហូតដល់សេចក្ដីសរុបនោះ ខ្ញុំធានាថា អ្នកនឹងមើលឃើញវិថីឆ្ពោះទៅរកជោគជ័យបើកទូលាយនៅចំពោះមុខអ្នកយ៉ាងច្បាស់ជាមិនខាន។

ជីវិតប្រៀបដូចជាឧម្មង្គដែលចោះទម្លុះភ្នំ អ្នកអាចនឹងជួបឧបសគ្គខ្លះ ដូចជា ទឹកឬថ្ម ប៉ុន្តែគំនិតដែលមិនព្រមបរាជ័យនឹងធ្វើជាឧបករណ៍ស្វាន សម្រាប់ចោះទម្លាយឧបសគ្គនិងឱ្យអ្នកអាចបំផ្ទុះថ្មដ៏រឹងរហូតដល់អាចសម្រេច គោលដៅបាន។

បើអ្នកសិក្សាសៀវភៅមួយក្បាលនេះនិងមើលឃើញពីតម្លៃរបស់ ទស្សនៈ​នេះ វានឹងក្លាយទៅជាថាមពលជួយឱ្យអ្នកអាចប្រកាសប្រកប ដោយមោទកភាពថា​អ្នកនឹងលែងស្គាល់បរាជ័យតទៅទៀតហើយ អ្នកនឹងស្គាល់តែជោគជ័យតែម្យ៉ាងគត់។

ទំព័រ 168
ទំហំខ្នាត H= 20.5cm , W= 14.5cm