គិតថ្មី ធ្វើថ្មី

$3.6 $3.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅមួយក្បាលនេះ មិនមែនជាគម្ពីរបង្ហាញពីវិធីឆ្ពោះទៅរក ភាពជោគជ័យនោះទេ ព្រោះវាជារឿងពិបាកណាស់ ដែលនឹងប្រាប់ថា អ្វីមួយជាភាពជោគជ័យនោះព្រោះថាមនុស្សម្នាក់ៗបានផ្ដល់អត្ថន័យនៃភាពជោគជ័យខុសៗគ្នារួចទៅហើយ។ អ្នកខ្លះក៏បា្រប់ថា ភាពជោគជ័យ ផ្នែកហិរញ្ញវត្ថុគឺជាការមានប្រាក់រាប់ពាន់លាន តែមានអ្នកខ្លះក៏និយាយ ថាបើប្រាក់រាប់ពាន់លាននោះ  ជាប្រាក់ដែលបានមកពីកេរមរតករបស់ ឪពុកម្ដាយ នៅពុំទាន់ចាត់ទុកបានថាជាភាពជោគជ័យនោះទេ ព្រោះថាគេមិនទាន់បានធ្វើអ្វីនៅឡើយ។

ចំណែកឯភាពជោគជ័យក្នុងការសិក្សាវិញនោះ អ្នកខ្លះនិយាយថា ត្រូវតែរៀនចប់បណ្ឌិត ខណៈពេលដែលអ្នកខ្លះប្រាប់ថាភាពជោគជ័យ នៅក្នុងការសិក្សា មិនចាំបាច់ត្រូវមានបរិញ្ញាប័ត្រមកធានាជានិច្ចនោះទេ ដូចជាអ្នកដែលបានរៀនចប់ត្រឹមតែថ្នាក់ទី ៤ ប៉ុន្តែអាចគ្រប់គ្រងការងារ ទូទៅក្នុងភូមិបានយ៉ាងល្អ រហូតដល់រដ្ឋមន្រ្តីដែលបានបញ្ចប់ថា្នក់បណ្ឌិត ត្រូវមកសុំពិភាក្សាជាមួយបែបនេះ គួរតែហៅថាភាពជោគជ័យក្នុងការ សិក្សាបានដែរ។

សៀវភៅមួយក្បាលនេះមិនកាត់ក្ដីថា អ្វីគឺជាភាពជោគជ័យនិងអ្វី ជាភាពបរាជ័យនោះទេ ព្រោះរឿងតែមួយមនុស្សម្នាក់អាចប្រាប់ថាបាន ជោគជ័យ ប៉ុន្តែមនុស្សជាច្រើននាក់ទៀត អាចនឹងនិយាយថាវាមិនមែន ជាជោគជ័យក៏បាន។ ដូច្នេះសៀវភៅនេះផ្ដោតទៅលើ«ការរីកចម្រើន» នៅក្នុងជីវិតច្រើនជាង។ ភាពរីកចម្រើននៅក្នុងទីនេះមានន័យថាជាការ កំណត់គោលដៅ (ចង់បាន ចង់មាន ឬចង់ក្លាយជា) ក្នុងរឿងអ្វីទុករួចទៅ ហើយ ហើយយើងក៏អាចធ្វើឱ្យដល់គោលដៅនោះបានពិតប្រាកដ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណចំពោះមិត្តអ្នកអានដែលបាន ផ្ដល់កិត្តិយសលើកយកនូវសៀវភៅមួយក្បាលនេះមកអាននិងសូមឱ្យ មិត្តអ្នកអានជួបប្រទះនឹង«ភាពរីកចម្រើន»នៅក្នុងជីវិតជារៀងដរាប។

ទំព័រ 267
ទំហំខ្នាត H= 20.5cm , W= 14.5cm