ជែក ម៉ា Jack Ma

$3 $2.50

Publish date: 2021-12-17

Category: People & Biography

Publisher: រោងពុម្ពព្រៃស

Author Name: រស់ សុខឡាង

99 Books Available.

Description:

ចាប់តាំងតែពីពេលដែល Jack Ma ស្ថាបនិកគេហទំព័រ E-commerce Alibaba មក បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលកាលពីថ្ងៃ                   ទី១៩ កញ្ញា ឆ្នាំ២០១៤ ដោយការបើកលក់ភាគហ៊ុន IPO (Initial Public Offering) ដែលសំដៅដល់ហ៊ុនដែលស្នើលក់ដល់ប្រជាជនទូទៅលើកដំបូង មុននឹងទិញលក់ក្នុងទីផ្សារភាគហ៊ុន​ អាចលក់បានច្រើនបំផុតដល់ទៅ២៥.០០០លានដុល្លារអាមេរិក ធ្វើឱ្យ Alibaba របស់ Jack Ma​ ក្លាយជាក្រុមហ៊ុនធំលំដាប់ទី១៨របស់ពិភពលោក ដោយមានតម្លៃក្នុងទីផ្សារជាង២៣០.០០០លានដុល្លារអាមេរិក ដែលមានតម្លៃខ្ពស់ជាង Facebook របស់ Mark Zuckerberg, Amazon របស់ Jeff Bezos និង eBay របស់ Pierre Omidyar ទៅទៀត។​

បច្ចុប្បន្នក្រុមហ៊ុន Alibaba បានរីកចម្រើនទៅកាន់លំដាប់ទី៥របស់ពិភពលោកទៅហើយ ធ្វើឱ្យឈ្មោះរបស់ Jack Ma ប្រធានក្រុមហ៊ុនល្បីឈ្មោះពាសពេញពិភពលោកក្នុងមួយរំពេច ដោយមានមនុស្សផ្តោតលើជោគជ័យរបស់គេយ៉ាងច្រើន ដែលនេះចាត់ជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងជ្រុងមួយទៀត ទោះជាវិធីអភិវឌ្ឍខ្លួនទៅកាន់ជោគជ័យ ជារឿងដែលត្រូវនិយាយដល់ច្រើន តែតិចខ្លាំងណាស់ដែលមនុស្សនឹងក្រោកឡើងមកនិយាយដល់កំហុសឆ្គងដែលកើតឡើង។ វាពិតណាស់ថា មនុស្សភាគច្រើនមិនចង់និយាយរឿងកំហុសឆ្គងដែលត្រូវបរាជ័យប៉ុន្មានទេ ដោយយល់ថាមិនគួរឱ្យចង់បាននិងមិនគួរនិយាយដល់ព្រោះជារឿងអាម៉ាស់។

ប៉ុន្តែបើមើលឱ្យច្បាស់ កំហុសឆ្គងនិងរឿងរ៉ាវការតស៊ូជីវិតជារឿងសំខាន់ខ្លាំងណាស់ ជារឿងគួរសិក្សាយល់ដឹង ព្រោះប្រសិនបើយើងមើលលើតែជ្រុងជោគជ័យ ភាពស្រស់ស្អាតក្នុងជីវិត ឬកេរ្តិ៍ឈ្មោះមាសប្រាក់ ពេលដែលយើងទៅធ្វើការងារពិតយើងនឹងឃើញថា វាមិនមែនងាយឡើយ ហើយមនុស្សជោគជ័យជាច្រើនក្នុងលោកនេះ សុទ្ធតែឆ្លងកាត់ការលំបាករួចមកហើយ គ្រាន់តែគេមិនបាននិយាយឱ្យអ្នកស្តាប់ដោយផ្ទាល់ប៉ុណ្ណោះ។​

កំហុសឆ្គងនិងមេរៀនជីវិតផ្សេងៗនៅពេលយើងយល់ថា វាជាមេរៀនសំខាន់ នឹងដឹកនាំទៅកាន់ការយល់ដឹងដើម្បីកុំឱ្យធ្វើខុសដូចដែលអ្នកដទៃធ្លាប់ធ្វើកន្លងមក។ ពិតណាស់ថាខ្លួនយើងទោះបីជាដឹងច្បាស់រឿងទិន្នន័យផ្សេងៗ តែពេលចាប់ផ្តើមធ្វើពិត អាចជួបនឹងហេតុការណ៍ឬបញ្ហាឧបសគ្គដូចគ្នាក៏ថាបាន គ្រាន់តែថាយើងនឹងអាចឈានរំលងវាទៅបានដូចដែលមនុស្សជោគជ័យធ្វើបានឬទេ។

ទើបក្នុងសៀវភៅដ៏មានអត្ថន័យមួយក្បាលនេះចង់យករឿងរ៉ាវរបស់ Jack Ma ប្រែកាយពីគ្រូបង្រៀនភាសាអង់គ្លេសធម្មតាក្លាយជា មហាសេដ្ឋីមានប្រាក់ពាន់លានបានក្នុងរយៈពេលត្រឹមជាង១០ឆ្នាំ និង ជានាគមួយទៀតរបស់អាស៊ីក្រោមម៉ាក Alibaba។ ក្នុងនេះក៏មានផងដែរ នឹងនិយាយពីមនុស្សជោគជ័យក្នុងប្រវត្តិសាស្រ្តដទៃទៀតនិងគំរូពីបុគ្គលបរាជ័យ ដែលនេះចាត់ជាមេរៀនសំខាន់មកនិយាយក្នុងសៀវភៅនេះ។

បទពិសោធជីវិតរបស់បុគ្គលទាំងនេះ​ជារបស់មានតម្លៃ ជាគំរូដល់អ្នកដែលកំពុងតែរាថយឱ្យមានកម្លាំងចិត្តតស៊ូក្រោកចេញពីបរាជ័យ ឱ្យខាងតែបាន ជឿជាក់ថាក្នុងនេះអាចនឹងមានមេរៀនណាមួយដែលត្រូវចិត្តមិត្តអ្នកអានដែលនឹងអាចយកទៅកែប្រែកំហុសឆ្គង ញុំាងឱ្យសម្រេចជោគជ័យក្នុងការងារនិងជីវិតក្នុងផ្លូវល្អប្រសើរឡើង ហើយអ្នកនឹងក្លាយជាអ្នកឈ្នះតាមបែបរបស់ខ្លួនឯងក្នុងថ្ងៃណាមួយយ៉ាងពិតប្រាកដ។

ទំព័រ 148
ទំហំខ្នាត H= 20.5cm , W= 14.5cm
ប្រែសម្រួលដោយ រស់ សុខឡាង
មូលវិចារដោយ ប្រាជ្ញ វិជ័យ