វិធីសាស្ត្រសាងខ្លួនជា អ្នកលក់ដ៏កំពូល

$3.3 $2.75

Publish date: 2021-12-17

Category: Strategies & Challenges

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

វិធីសាស្ត្រសាងខ្លួនជាអ្នកលក់ដ៏កំពូល គឺជាសៀវភៅដែលសរសេរទាក់ទងនឹងការលក់ ដែលអ្នករៀបរៀង​ប្រើភាសាបែបងាយយល់ ហើយនៅក្នុងខ្លឹមសារនៃវគ្គខ្លះ អ្នករៀបរៀង​បានលើកជាឧទាហរណ៍ដែលបង្កប់ទៅដោយការកម្សាន្ត គំនិត និងទស្សនៈបែបសប្បាយ​ៗដើម្បីឱ្យងាយអាន​។

វិធីសាស្ត្រសាងខ្លួនជាអ្នកលក់ដ៏កំពូល ជាសៀវភៅដែលមានខ្លឹមសារ សង្ខេប ធ្វើឱ្យមិត្តអ្នកអានចំណាយពេលក្នុងការអានសៀវភៅមួយក្បាលនេះតិច។ អ្នករៀបរៀងបានសរសេរជាវគ្គៗ ធ្វើឱ្យងាយយល់ ហើយនៅក្នុងសៀវភៅនេះដែរ អ្នករៀបរៀងបានសរសេរជាពាក្យស្លោកផ្សេងៗដែលទាក់ទងនឹងការលក់និងការផ្ដល់កម្លាំងចិត្ត ព្រោះថាអាជីពជាអ្នកលក់គឺជាអាជីពដែលត្រូវអតិថិជនបដិសេធច្រើន ដូច្នេះការមានពាក្យស្លោកឬគតិសម្រាប់ដាស់តឿនចិត្តគឺជារឿងសំខាន់និងចាំបាច់ជាខ្លាំងក្នុងការលក់។

សង្ឃឹមថា គោលការណ៍ទាំងឡាយដែលមានក្នុងសៀវភៅនេះនឹងបានជាពន្លឺសម្រាប់បំភ្លឺមនុស្សទូទៅ ជាពិសេសជនដែលមានអាជីពជាអ្នកលក់ឱ្យជួបប្រសព្វតែជោគជ័យលើវិថីដែលកំពុងតែដើរ។

ទំព័រ 122
ទំហំខ្នាត H= 20.5cm , W= 14.5cm