បង្រៀនខ្លួនឯងឱ្យចេះរៀន

$3.3 $2.75

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ការរៀននៅក្នុងសាលារៀនមិនមែនឈ្មោះថាមិនបានការទេ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដំណើរជីវិតនេះឡើយ។ ដំណើរជីវិតនេះមានភាពស្មុគស្មាញនិងមានរឿងច្រើនណាស់ដែលយើងចាំបាច់ត្រូវប្រឈម ហើយដើម្បីប្រឈមជាមួយវា យើងប្រហែលជាត្រូវធ្វើដូច Jack Ma ដែលជាអភិមហាសេដ្ឋីនេះហើយមើលទៅ ខ្ញុំចាប់អារម្មណ៍ជាមួយបុរសម្នាក់នេះខ្លាំងណាស់ សាច់ដុំប្រសាទរបស់ខ្ញុំញាក់គ្រប់ពេលនៅពេលឮឈ្មោះបុរសម្នាក់នេះ គាត់និយាយថា «បើចង់ឈ្នះគូប្រកួតត្រូវសាងអាវុធឱ្យច្រើននិងធុនធ្ងន់ទៀតផង»។ អ្វីដែលនិយាយនេះ ខ្ញុំចង់សំដៅដល់ថា គូប្រកួតរបស់យើងពិតប្រាកដ គឺខ្លួនឯងនេះហើយ ហើយអាវុធនោះគឺវិធីរៀនដើម្បីបង្រៀនខ្លួនឯងហ្នឹងឯង។ យ៉ាងណាក្ដីកូនសៀវភៅមួយក្បាលនេះប្រៀបដូចជាកញ្ចក់ដែលយើងអាចឆ្លុះពីជីវិតបានខ្លះបើចង់ វាអាចមិនមែនជាពន្លឺលោកខែ តែអាចជាអំពិលអំពែក។

សៀវភៅដែលអ្នកអានកំពុងមានក្នុងដៃនេះ មិនមែនជាសៀវភៅដែលដាច់ខាតត្រូវតែអានទើបក្លាយជាអ្នកឈ្នះជីវិតឬអ្នកចេះពិតប្រាកដនោះទេ​ អ្នកអាចជ្រើសអានក៏បាន មិនអានក៏បាន ហើយចូរកុំរំពឹងពីភាពឥតខ្ចោះពីវាឡើយ ព្រោះខ្ញុំជ្រើសរើសវិធីងាយៗដើម្បីសរសេរសៀវភៅនេះទេ ហើយវិធីពន្យល់ងាយណាស់ អ្នកណាក៏អាចយល់ពីវាបានដែរ ឱ្យតែចេះអានអក្សរ។

ក្ដីរំពឹងរបស់ខ្ញុំចង់ឱ្យអ្នកអាចចេះសិក្សាពីអ្វីៗនៅជុំវិញខ្លួន មិនមែនចាំតែសាលារៀនតែម្យ៉ាងនោះទេ។ សូមអរគុណគ្រប់គ្នាដែលបានរួមចំណែកកសាងសៀវភៅនេះ។

ទំព័រ 131
ទំហំខ្នាត H= 20.5cm , W= 14.5cm