វិធី​បដិសេធ​យ៉ាង​ឆ្លាត​វៃ

$4.5 $3.75

Publish date: 2022-01-01

Category: Unknown Category

Publisher: Unknown Publisher

Author Name: Unknown Author

99 Books Available.

Description:

មនុស្សគ្រប់​រូបសុទ្ធតែចង់​សម្រេចជោគជ័យក្នុងជីវិត​ ទាំងផ្នែកការងារ​  ក្ដីស្នេហា  និងសម្ពន្ធភាពជាមួយអ្នកដទៃ ជាពិសេសបុគ្គលសំខាន់​ៗ។  អ្វីទាំងនេះតម្រូវឲ្យគេត្រូវបោះជំហានទៅរកគោលដៅ  ហ៊ានពុះពារឧបសគ្គ  ប្រើល្បិចកលរកយុទ្ធសាស្រ្តដោះស្រាយបញ្ហា ​ ចាត់​ចែងគ្រប់​គ្រង  សិក្សាគូប្រជែង  អតិថិជន  មេកើយមិត្តរួមការងារ  កូនចៅ  ញាតិមិត្ត  គូស្នេហ៍... ដោយមិនផ្លាស់ប្ដូរចិត្តទៅតាមការបបួល  ការអូសទាញ  ការទាមទារ  ការបញ្ចុះបញ្ចូល  ការបញ្ឆោត  ឬការគាបសង្កត់​របស់​អ្នកណាក៏ដោយ   ដែលមិនសមហេតុផល  គ្មានយុត្តិធម៌  ដែលអាចធ្វើឲ្យស្ថានការណ៍ល្អ ឬអាក្រក់​ រកអ្វីឲ្យប្រាកដប្រជាមិនបាន។   បើនិយាយក្នុងន័យម្យ៉ាងទៀតគឺត្រូវចេះប្រើអ្នកដទៃដោយឆ្លាតវៃ  មិនធ្លាក់​ខ្លួនជាឧបករណ៍របស់​អ្នកណាដែលមកចង់​យកប្រៀបបោកប្រើដោយមិនទទួលខុសត្រូវ  ដោយហ៊ានពោលពាក្យថា "ទេ!" ឬដោយចេះបដិសេធយ៉ាងឆ្លាតវៃ  សមរម្យ  ហើយត្រូវតាមកាលៈទេសៈផងដែរ។        ប្រសិនបើយើងមិនហ៊ាននិយាយពាក្យថា "ទេ!"​​ ​ យើងអាចនឹងត្រូវគេបោកប្រើឲ្យខាតពេលវេលា  ខាតបង់ញាតិមិត្តដែលគេមិនយល់​ស្របជាមួយយើង  ដោយអ្នកដែលបោកប្រើនោះក៏គ្មាននឹកឃើញបុណ្យគុណដល់​ទឹកចិត្តរបស់​យើងអ្វីឡើយ  និងប្រសិនបើថ្ងៃក្រោយយើងត្រូវការពឹងពាក់គេវិញ  ក៏មិនប្រាកដថាគេនឹងជួយយើងវិញដែរ។   ផ្ទុយទៅវិញ  ប្រសិនបើចង់​បដិសេធ  តែបើមិនចេះវិធីបដិសេធយ៉ាងឆ្លាតវៃទៅតាមកាលៈទេសៈទេ  យើងក៏អាចនឹងបរា-ជ័យអំពីទំនាក់​ទំនងក្នុងសង្គម  ខូចចំណងមេត្រី  បែកបាក់​ញាតិមិត្តដែលថ្ងៃណាមួយយើងអាចត្រូវការពឹងពាក់ពីពួកគេវិញម្ដង   ពួកគេនឹងបដិសេធមិនព្រមជួយ ឬមិនព្រមឲ្យយើងប្រើដូចគ្នាដែរ។   នេះក៏ជាមូលហេតុធ្វើឲ្យយើងមិនអាចសម្រេចជោគជ័យរបស់ខ្លួនតាមកំណត់​ ឬក៏អាចមិនសម្រេចជោគជ័យក្នុងជីវិតដូចប្រាថ្នាផងដែរ។        ជាទូទៅ  យើងតែងតែមានការស្ទាក់​ស្ទើរចិត្តជាខ្លាំងកាលបើដល់​ពេលចាំបាច់​ត្រូវនិយាយពាក្យថា "ទេ!"ម្តងៗ  ព្រោះបើមិនអាចបដិសេធក៏នឹងត្រូវលំបាកដល់​ខ្លួន  ប៉ុន្តែបើនឹងបដិសេធក៏មិនដឹងថាតើគួរបដិសេធដូចម្តេច។​   ហេតុនេះ  យើងខ្ញុំសូមជម្រាបជូនថា សៀវភៅមួយក្បាលនេះនឹងផ្ដល់​ចម្លើយយ៉ាងសម្បូរបែបដល់​អ្នកអាន  ទាំងផ្នែកការយល់​ដឹងពីចិត្តគំនិត  គន្លឹះផ្សេងៗនៃការបដិសេធយ៉ាងប៉ិនប្រសព្វនិងឆ្លាតវៃ   រួមទាំង "សេវាបន្ថែម" ក្រោយបដិសេធផងដែរ។   យើងខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកអាននឹងទទួលបានប្រយោជន៍យ៉ាងសមតម្លៃពីសៀវភៅមួយក្បាលនេះ។