ក្លាយជា…អ្នកសរសេរឆ្នើម

$3.3 $2.75

Publish date: 2021-12-17

Category: Skills

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ប្រមាណជា៣ឆ្នាំចុងក្រោយនេះឃើញមានការបោះពុម្ពផ្សាយយ៉ាងច្រើនទាំងសៀវភៅបែបប្រជានិយមនិងសៀវភៅបែបស្រាវជ្រាវ ជាពិសេសសៀវភៅបែបប្រជានិយមមានច្រើនជាងគេ ដែលសុទ្ធតែជាសៀវភៅផ្ដោតលើការជំរុញឱ្យមនុស្សចេះគិត ចេះនិយាយ ចេះរកស៊ី ចេះសរសេរផែនការអាជីវកម្ម ចេះធ្វើទីផ្សារ ។ល។

ប៉ុន្តែខ្ញុំហាក់មិនសូវឃើញមានគេសរសេរពីវិធីនៃការសរសេរឬការតែងនិពន្ធសោះ ដែលនេះបានធ្វើឱ្យខ្ញុំគិតឃើញថាបើខ្ញុំសរសេរពីវិធីក្លាយជាអ្នកសរសេរឆ្នើម នឹងមានការទទួលស្គាល់និងមានអ្នកអានមិនខាន។

មានសុភាសិតមួយពោលថា «ខ្លាពឹងព្រៃ ព្រៃពឹងខ្លា» ជាការពិតហើយ ព្រៃបើសិនមិនមានខ្លាទេនោះ ហាក់បីដូចជាមិនមានសម្រស់ មិនមានអំណាចបង្កប់អ្វីឡើយ លុះត្រាមានសត្វខ្លាទើបមានអំណាចបារមី រីឯសត្វខ្លាវិញក៏ដូច្នោះដែរ បើមិនមានព្រៃទេនឹងមិនមានជីវិតឡើយ។ ប្រការដែលខ្ញុំចង់និយាយសំដៅដល់គឺ អ្នកសរសេរក៏ត្រូវពឹងអ្នកអានដែរ បើអ្នកសរសេរមិនទទួលការគាំទ្រពីអ្នកអានទេនោះ នឹងមិនអាចបន្តអាជីពខ្លួនបានឡើយ។ ចំណែកឯអ្នកអានបើគ្មានអ្នកសរសេរទេក៏មិនមានវិធីអភិវឌ្ឍខ្លួនដែរ។

បុព្វហេតុមួយទៀតដែលខ្ញុំសរសេរសៀវភៅនេះ ព្រោះខ្ញុំចង់ឱ្យអ្នកដែលចង់ក្លាយជាអ្នកសរសេរអាចសរសេរបានដូចខ្ញុំដែរ។ មនុស្សជាច្រើននិយាយថា «ខ្ញុំគ្មានដុងជាអ្នកសរសេរទេ» ពេលដែលខ្ញុំឮពាក្យនេះ ខ្ញុំគិតថា មានមនុស្សជាច្រើនគិតដូច្នេះ អាចជាអ្នកកំពុងអានសៀវភៅនេះផងក៏មិនដឹង។ ដូច្នេះឈប់ព្រួយទៅ បន្ទាប់ពីអ្នកអានសៀវភៅនេះហើយ អ្នកនឹងអាចក្លាយជាអ្នកសរសេរដូចខ្ញុំដែរ ហើយអ្នកនឹងខ្លាំងជាងខ្ញុំផងក៏អាចថាបាន។ ក្នុងសៀវភៅនេះ ខ្ញុំមិនប្រើគោលការណ៍អ្វីច្រើនទេ ព្រោះមានគោលការណ៍ច្រើនហើយក្នុងសៀវភៅនានា តែខ្ញុំនឹងប្រើកម្លាំងជំរុញបែបចិត្តវិទ្យាមកប្រាប់អ្នកវិញ ហើយអ្នកនឹងក្លាយជាអ្នកសរសេរបានមួយប៉ប្រិចភ្នែក។

ជាទីបញ្ចប់សូមជូនពរលោកអ្នកឱ្យជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!

ទំព័រ 136
ទំហំខ្នាត H= 20.5cm , W= 14.5cm