១៤វិធីសាស្ត្របង្រៀនបែបគ្រូជំនាញ

$3 $2.50

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅ«១៤វិធីសាស្ត្របង្រៀនបែបគ្រូជំនាញ»មួយនេះកើតឡើងដោយសារតែអ្នករៀបរៀងយល់ថា នៅមានគ្រូបង្រៀនជាច្រើនដែលនៅយល់ច្រឡំទាក់ទងនឹងវិធីនៃការបង្រៀនតាមរបៀបផ្សេងៗ ជាហេតុធ្វើឱ្យគ្មានប្រសិទ្ធភាពក្នុងការបង្រៀន ដូច្នេះហើយទើបអ្នករៀបរៀងវិភាគវែកញែក វិធីបង្រៀនផ្សេងៗ​ដើម្បីឱ្យឃើញច្បាស់អង្គប្រកបនិងដំណាក់កាលផ្សេងៗ ដែលជាលក្ខណៈពិសេសរបស់វិធីបង្រៀននីមួយៗដើម្បីជួយឱ្យអាចមើលឃើញភាពខុសគ្នានៃវិធីនីមួយៗឱ្យបានកាន់តែច្បាស់លាស់។ កាលបើបានឃើញលក្ខណៈពិសេស ភាពខុសគ្នា និងគោលដៅរបស់វិធីទាំងនោះនឹងជួយឱ្យគ្រូបង្រៀនអាចប្រើវិធីបង្រៀនផ្សេងៗបានយ៉ាងត្រឹមត្រូវនិងសមរម្យ ដែលផ្តល់ផលនូវប្រសិទ្ធភាពខ្ពស់ចំពោះការយល់ដឹងរបស់សិស្ស ហើយវាក៏ជាគោលដៅសំខាន់របស់គ្រូដែលចង់ក្លាយជាគ្រូជំនាញគ្រប់គ្នាដែរ។

អ្នករៀបរៀងសង្ឃឹមថា សៀវភៅមួយនេះនឹងមានចំណែកជួយបន្ថែមគុណភាពនៃការរៀបចំវិធីនៃការយល់ដឹងឱ្យប្រព្រឹត្តទៅតាមការរំពឹងទុករបស់ក្រសួងអប់រំជាតិ។​

ទំព័រ 132
ទំហំខ្នាត H= 20.5cm , W= 14.5cm