វិធីសាស្ត្រនៃការតែងសេចក្ដីខ្មែរ

$3.6 $3.00

Publish date: 2021-12-17

Category: Education & Exam preparation

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

វិធីសាស្ត្រនៃការតែងសេចក្ដីខ្មែរនេះគឺជាក្បួនវិធីឬកម្រងមេរៀននៃការតែងសេចក្ដីខ្មែរពុំមែនជាកម្រងអត្ថាធិប្បាយគំរូទេ។ សៀវភៅបែបនេះមានចំនួនច្រើនហើយដែរ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ស្របតាមសេចក្ដីត្រូវការរបស់សិស្សដែលពេញចិត្តនឹងការសិក្សាវិជ្ជាខ្មែរតាមការលូតលាស់និងរីកចម្រើននៃភាសាជាតិសម័យបច្ចុប្បន្ននេះឡើយ។

មេរៀនទាំងឡាយនៅក្នុងសៀវភៅនេះ បានចងក្រងឡើងតាមការសិក្សាពីសាស្ត្រាចារ្យនិងតាមការស្រាវជ្រាវឬពិសោធផ្ទាល់ខ្លួនជាយូរឆ្នាំមកផង។ ភាគទី១ជាវិធីសាស្ត្រផ្នែកទ្រឹស្ដី ភាគទី២គឺជាវិធីសាស្ត្រផ្នែកអនុវត្តន៍។

ខ្ញុំពុំមានបំណងអួតអាងថា មេរៀនទាំងនេះត្រឹមត្រូវពេញលេញហើយមានប្រសិទ្ធភាពអាចធ្វើឱ្យសិស្សក្លាយទៅជាអ្នកពូកែតែងសេចក្ដីខ្មែរបានឆាបទាន់ចិត្តគ្រប់ៗគ្នានោះទេ។ បំណងធំរបស់ខ្ញុំ គឺចង់ជួយបំពេញសេច​ក្ដីត្រូវការរបស់សិស្សខ្លះ ជួយធ្វើឱ្យការសិក្សាវិជ្ជាខ្មែរមានក្បួនខ្នាតត្រឹមត្រូវ ដើម្បីឱ្យងាយស្រួលដល់អ្នកសិក្សាផង និងឱ្យមានរបៀបរៀបរយក្នុងភាសាជាតិផង កុំឱ្យច្របូលច្របល់ខ្វះឯកភាព នាំឱ្យបរទេសមើលងាយ ព្រមទាំងជួយធ្វើជាវិភាគទានដល់ការពង្រីកវប្បធម៌ជាតិឱ្យលូតលាស់កាន់តែខ្លាំងនិងមានជំហររឹងប៉ឹងទៀតផង។

ខ្ញុំជឿជាក់ថា ការឆ្គាំឆ្គងខ្វះចន្លោះពិតជាមានខ្លះពុំខាន ព្រោះមនុស្សម្នាក់ៗមិនអាចគ្រប់គ្រាន់តែឯកឯងបានទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា សៀវភៅនេះគង់នឹងផ្ដល់ប្រយោជន៍ដល់ប្អូនៗសិស្សានុសិស្សខ្លះៗជាមិនខាន។

ទំព័រ 160
ទំហំខ្នាត H= 20.5cm , W= 14.5cm