ឪពុកអ្នកមានបង្រៀនកូន សាងវិថីក្លាយជាអ្នកមាន

$3.3 $2.75

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

Guide to Becoming Rich

ពាក្យថា«បណ្ណឥណទាន»ក្នុងបច្ចុប្បន្ននេះមានមនុស្សតិចនាក់ណាស់ដែលគ្មានរបស់នេះនៅក្នុងកាបូបលុយ។ បណ្ដាក្រុមហ៊ុនឥណទានបានគាំទ្រឱ្យយើងបង្កើតបណ្ណឥណទាន ដោយមានការផ្សព្វផ្សាយ​ ការសុំសំណើ និងរបស់ថែមផ្សេងៗសម្រាប់ទាក់ទាញ ហើយការអនុម័តនោះក៏ងាយសែនងាយថែមទៀត ចំណាយពេលតែមួយភ្លែតប៉ុណ្ណោះក៏បានក្លាយទៅជាម្ចាស់បណ្ណតូចៗនេះពេញកាបូបទៅហើយ និងចាយបណ្ណនេះដោយគិតត្រឹមតែថា«ចាយសិនទៅ ខែក្រោយចាំបង់»។ មូលហេតុបន្តិចបន្តួចនេះហើយដែលធ្វើឱ្យមនុស្សជាច្រើនមានបំណុលនិងមានមនុស្សតិចនាក់ណាស់ ដែលរួចផុតពីបំណុលនេះបាន។

ឪពុកអ្នកមានបង្រៀនកូន«សាងវិថីក្លាយជាអ្នកមាន ដោយមិនបាច់ឈប់ប្រើបណ្ណឥណទាន»នឹងណែនាំវិធីក្លាយទៅជាអ្នកមាន ដោយបង្រៀនឱ្យអ្នកបានស្គាល់៖

វត្ថុដែលត្រូវប្ដូរនិងតម្លៃដែលត្រូវចំណាយសម្រាប់អ្នកដែលចង់មាន
ការឈប់ប្រើបណ្ណឥណទានមិនមែនជាចម្លើយសម្រាប់វិថីឆ្ពោះទៅរកភាពមានបានទេ
អ្វីដែលហៅថាទ្រព្យសម្បត្តិ បំណុល បំណុលល្អ បំណុលអាក្រក់
គំនិតនិងវិធីបង្កើតទ្រព្យសម្បត្តិដើម្បីឱ្យប្រាក់ធ្វើការងារធ្ងន់ដើម្បីយើង
អ្វីដែលគួរវិនិយោគទុនដើម្បីក្លាយជាអ្នកមាន។
បើអ្នកគឺជាមនុស្សម្នាក់ដែលចង់មានព្រមទាំងចង់ឱ្យនៅមានបណ្ណឥណទានដែលផ្ដល់ភាពងាយស្រួលដល់អ្នកនោះ អ្នកគ្រាន់តែធ្វើតាមវិធីដែល ROBERT បានណែនាំនៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងបានឃើញផល ដែលគាត់មិនត្រឹមតែប្រាប់ពីវិធីបង្កើតបំណុលល្អដើម្បីក្លាយទៅជាអ្នកមានប៉ុណ្ណោះទេ ថែមទាំងបានណែនាំវិធីដោះស្រាយបញ្ហាសម្រាប់អ្នកដែលនៅមានបញ្ហាបំណុលបណ្ណឥណទានទៀតផង។ អ្នកគ្រាន់តែចាប់ផ្ដើមអានសៀវភៅមួយក្បាលនេះ ធ្វើតាមពាក្យណែនាំរបស់ ROBERT និងមានវិន័យក្នុងការចាយប្រាក់នោះ សេរីភាពខាងហិរញ្ញវត្ថុដែលអ្នកស្រមើស្រមៃនឹងនៅមិនឆ្ងាយពីដៃរបស់អ្នកឡើយ។

ទំព័រ 133
ទំហំខ្នាត H= 20.5cm , W= 14.5cm