អាថ៌កំបាំងកម្លាំងចិត្ត

$2.856 $2.38

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

គ្រប់ជីវិតទាំងអស់ដែលកើតមករស់នៅលើលោកនេះ ត្រូវតែជួបហេតុការណ៍ផ្សេងៗ ដូច្នេះត្រូវប្រយ័ត្នប្រយែងខ្លួនជានិច្ច។ បើភ្លេចខ្លួននៅពេលណា អាចនឹងឈឺធ្ងន់ឬស្រាល អាចភ្លាត់ភ្លាំង ខុសបំណង រលំរលាយ ឬបាត់បង់ទ្រព្យសម្បត្តិមាសប្រាក់ បាត់បង់សតិ ពិការទាំងចិត្តទាំងកាយ និងទីបំផុតអាចបាត់បង់ជីវិតបានទៀតផង។

អ្វីដែលត្រូវអភិវឌ្ឍឱ្យកើតនូវកម្លាំងចិត្តដើម្បីឆ្ពោះទៅកាន់ជោគជ័យពិតនោះ ចាំបាច់ត្រូវអភិវឌ្ឍកម្លាំងដូចតទៅ ៖

-កម្លាំងនៃការគិត

-កម្លាំងនៃពាក្យសម្តី

-កម្លាំងនៃការធ្វើ

-កម្លាំងនៃការផ្តោត

-កម្លាំងនៃជំនឿ។​

កម្លាំងទាំង៥ប្រការនេះមានសារៈសំខាន់បំផុតចំពោះជីវិតមនុស្សគ្រប់រូប គ្រប់ភេទ គ្រប់វ័យ គ្រប់ឋានៈ និងគ្រប់ស្ថានការណ៍នៃការរស់នៅដែលធ្វើឱ្យខ្ញុំចង់បន្តនូវបទពិសោធនៃជីវិតពិតរបស់ខ្ញុំទៅដល់មនុស្សទូទៅគ្រប់រូបឱ្យបានយល់ដឹងដើម្បីយកទៅប្រតិបត្តិឱ្យកើតជាការផ្លាស់ប្តូរក្នុងជីវិតរបស់ខ្លួនបានយ៉ាងប្រត្យក្ស។

មិត្តអ្នកអាន នៅពេលទិញសៀវភៅនេះហើយ អាចហ្វឹកហាត់តាមការណែនាំដែលងាយយល់ ប្រតិបត្តិបានងាយ និងឃើញផលបានក្នុងរយៈពេលមួយខែ។ នៅពេលធ្វើរាល់ថ្ងៃបន្តបន្ទាប់នឹងជួបការផ្លាស់ប្តូរនៃជីវិតរបស់ខ្លួនបានយ៉ាងច្បាស់។ ប្រសិនបើមនុស្សក្នុងគ្រួសារស្វាមីភរិយាកូនចៅឬសាច់​ញាតិនៅក្នុងផ្ទះបានធ្វើរួមគ្នាដោយយកចិត្តទុកដាក់នោះ ជីវិតរស់នៅរបស់ក្រុមគ្រួសារទាំងមូលនឹងល្អឡើងទាំងសុខភាពចិត្ត រាងកាយ ការងារ ធុរកិច្ច និងហិរញ្ញវត្ថុ។ មូលហេតុសម្ពន្ធភាពគ្រួសារមានសេចក្តីសុខ មានភាពកក់ក្តៅ ចេះយោគយល់គ្នា និងយល់ចិត្តគ្នាច្រើនជាងដែលធ្លាប់មាន ពីព្រោះគ្រប់គ្នាបានយល់ពីជីវិតល្អឡើង មានសុខភាពចិត្ត និងកាយល្អឡើង មានឋានៈល្អឡើង​។          ​

សូមឱ្យមិត្តអ្នកអានគ្រប់រូបជួបនូវជោគជ័យនិងសេចក្តីសុខសមតាមបំណងប្រាថ្នារៀងៗខ្លួន។

ទំព័រ 164
ទំហំខ្នាត H= 20.5cm , W= 14.5cm