មេដឹកនាំ អច្ឆរិយៈ LEADERSHIP

$1.2 $1.00

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អូលីវើ វេនឌែល​ ហូមស៍ (Oliver Wendell Holmes) ចៅក្រមតុលាការជាន់ខ្ពស់បានពោលទុកថា «មនុស្សយើងមានបីប្រភេទគឺ មនុស្សដែលជាអ្នកសាង មនុស្សចាំមើលរឿងផ្សេងៗដែលកំពុងតែកើតឡើង និងមនុស្សដែលមិនខ្វល់នឹងអ្វីទាំងអស់»។

ក្នុងសៀវភៅមួយក្បាលនេះនឹងនិយាយអំពីភាពជាមេដឹកនាំដោយការចាប់ផ្តើមអនុវត្តនិងនិយាយអំពីមនុស្សដែលជាអ្នកសាង។

យើងចាំបាច់ត្រូវមានមេដឹកនាំក្នុងសង្គម ចាំបាច់ត្រូវមានមេដឹកនាំក្នុងផ្ទះ ក្នុងក្រុមហ៊ុនធុរកិច្ច ក្នុងសមាគមផ្ទាល់ខ្លួន ក្នុងទីសាធារណៈ និងក្នុងរដ្ឋាភិបាល។ យើងចាំបាច់ត្រូវមានមេដឹកនាំដូចដែលមិនធ្លាប់មានពីមុនមក ជាពិសេស មេដឹកនាំដែលនឹងនាំពួកយើងទៅកាន់អនាគតដ៏ភ្លឺស្វាង។ យើងត្រូវការមនុស្សដែលមានចក្ខុវិស័យនិងក្លាហាន និងមនុស្សដែលមានសមត្ថភាពក្នុងការរុករកនិងស្រាវជ្រាវឃើញនូវសមិទ្ធផលថ្មីៗ។

យើងចាំបាច់ត្រូវមានមេដឹកនាំពីរប្រភេទគឺ ប្រភេទទីមួយបានដល់ មេដឹកនាំបែបដោះដូរ (Transactional Leader) ជាមេដឹកនាំដែលធ្វើឱ្យការងារសម្រេចតាមបំណងបានដោយអាស្រ័យអ្នកដទៃ។

មេដឹកនាំមួយប្រភេទទៀតដែលយើងត្រូវការនោះគឺ  មេដឹកនាំការផ្លាស់​ប្តូរ (Transformational Leader) ជាមេដឹកនាំដែលចាំក្រាលផ្លូវ ជាមេដឹកនាំដែលមានចក្ខុវិស័យ និងជាមេដឹកនាំដែលសាងកម្លាំងចិត្ត លើកតម្កើង សាងកម្លាំងជំរុញចិត្ត និងផ្តល់អំណាចដល់មនុស្សក្នុងការអនុវត្តនូវរឿងដែលពួកគេមិនធ្លាប់ធ្វើពីមុនមក។

ហេតុផលដែលយើងចាំបាច់ត្រូវមានមេដឹកនាំដែលពិតប្រាកមួយក្នុងក្រុមហ៊ុនរបស់យើង ជាពិសេស នៅក្នុងធុរកិច្ចរបស់ពួកយើង គឺដោយ​សារតែមនុស្សម្នាដែលធ្វើការងារក្នុងធុរកិច្ចនិងក្រុមហ៊ុនផ្សេងៗ។ ក្នុងពេលបច្ចុប្បន្ននេះ ម្នាក់ៗមានភាពស្មុគស្មាញនិងតម្រូវការកាន់តែច្រើនឡើង មានការវិភាគកាន់តែច្រើនឡើង និងឃើញតែប្រយោជន៍ផ្ទាល់ខ្លួនកាន់តែច្រើនឡើង ដែលនេះជាកត្តាមិនធ្លាប់មានពីមុនមក។

ការឱ្យការងារធ្វើនិងប្រាប់ឱ្យគេធ្វើតាមអ្វីដែលយើងត្រូវការនោះវាមិនគ្រប់គ្រាន់ទេ។ មនុស្សយើងត្រូវការមានចំណែករួម ត្រូវការដោះដូរមតិយោបល់ក្នុងរឿងការងារ ត្រូវការពាក្យរិះគន់និងកោតសរសើរក្នុងការប្រតិ​-បត្តិការងារ និងត្រូវការដឹងថា «តើពួកគេនឹងបានអ្វី»។ បច្ចុប្បន្ននេះ ពេលមនុស្សសម្លឹងរកការងារ ពួកគេទទួលទស្សនៈថា «ហេតុអ្វីខ្ញុំត្រូវធ្វើការងារជាមួយអ្នក?» ដោយគេយកសំណួរនេះមកសួរកាន់តែច្រើនឡើងៗ។

មួយក្នុងចំណោមហេតុផលសំខាន់ៗដែលធ្វើឱ្យពួកយើងធ្វើការងារជាមួយក្រុមហ៊ុនផ្សេងៗ ក៏ព្រោះតែភាពជាមេដឹកនាំរបស់ក្រុមហ៊ុននោះឯង។ មាននិយមន័យដែលល្អឥតខ្ចោះនៃភាពជាមេដឹកនាំពីរប្រការដែលអ្នកនិពន្ធពេញចិត្តជាខ្លាំង ជាពិសេស ពេលពាក់ព័ន្ធជាមួយក្រុមហ៊ុនធុរកិច្ច​។ និយមន័យដំបូងគឺ ភាពជាមេដឹកនាំគឺជាសមត្ថភាពក្នុងការប្រតិបត្តិខ្លួនឱ្យលេចធ្លោខ្លាំងជាងមនុស្សទូទៅ។

និយមន័យមួយទៀតគឺ ភាពជាមេដឹកនាំបានដល់សមត្ថភាពក្នុងការផលិតអ្នកដើរតាម។

ភាពជាអ្នកដឹកនាំដែលមានតំណែងបានមកដោយសារតែលុយឬអំណាចណាមួយ [ភាពជាមេដឹកនាំក្លែងបន្លំ] មានអាយុ​ខ្លីណាស់។ ភាពជាមេដឹកនាំដែលនឹងស្ថិតនៅបានយ៉ាងយូរអង្វែងគឺជាមេដឹកនាំដែលឡើងមកដោយធម៌និងកាន់អំណាចដោយធម៌ ជាមេដឹកនាំដែលមនុស្សព្រមសម្រេចចិត្តធ្វើតាមបទបញ្ជា ពាក្យណែនាំ និងចក្ខុវិស័យ ឬបើនិយាយមួយន័យទៀតថាមេដឹកនាំដ៏ល្អបំផុតត្រូវបានមកពីការស្ម័គ្រចិត្តរបស់អ្នកដើរតាម។

ទំព័រ 132
ទំហំខ្នាត H= 20.5cm , W= 14.5cm