វិធីសាស្ត្រលក់

$3.3 $2.75

Publish date: 2021-12-17

Category: Sales and Marketing

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អ្នករក អ្នករក្សា អ្នកបរាជ័យ អ្នកយំ

យើងរស់នៅក្នុងសម័យនៃការបដិវត្ត គឺជាការបដិវត្តដែលកំពុងរង្គោះរង្គើដល់មូលដ្ឋានគ្រឹះធុរកិច្ចនិងជាការបដិវត្តដែលមិនទាក់ទងត្រឹមតែទម្រង់នៃការផ្លាស់ប្ដូរដែលយើងឃើញជារៀងរាល់ថ្ងៃទេ ប៉ុន្តែវាគឺជាការបដិវត្តដែលកំពុងតែកើតឡើងយ៉ាងឆាប់រហ័ស ហើយការបដិវត្តនេះនឹងប្ដូរមូលដ្ឋាននិងសម្ពន្ធភាពខាងធុរកិច្ចរវាងអ្នកទិញនិងអ្នកលក់ជារៀងរហូតទៀតផង។

ក្នុងអំឡុងពេលបដិវត្ត មិនថាជាអង្គភាពធំៗឬបុគ្គលទេ នឹងចែកចេញជា៤ក្រុមគឺ ក្រុមអ្នករក អ្នករក្សា អ្នកបរាជ័យ និងអ្នកយំ។

មនុស្សទាំង៤ក្រុមនេះហើយគឺជាលទ្ធផលនៃការបដិវត្តនៅក្នុង ហ្គេមធុរកិច្ចគ្រប់ហ្គេមទាំងអស់។

«TIP : ការបដិវត្តគឺការផ្លាស់ប្ដូរដោយបរិបូរណ៌ គឺផ្ដួលរំលំរបបចាស់ចោលឱ្យអស់»។

គំនិតរបស់ការបដិវត្តផ្នែកធុរកិច្ចនិងការលក់គឺជារឿងផ្ទាល់ខ្លួនដែលមនុស្សម្នាក់ៗគិត។ មិនថាអ្នកគឺជាបុគ្គលិកលក់ CEO ឬជានរណាក៏ដោយដែលត្រូវធ្វើការជាមួយអតិថិជននោះ ការបដិវត្តនឹងប្ដូរតួនាទីនិងសមត្ថភាពដែលអ្នកចាំបាច់ត្រូវមានដើម្បីអាចយករួចខ្លួននិងដើម្បីទទួលបានជោគជ័យ។ ការបដិវត្តនឹងកម្ចាត់ចោលនូវជំនឿចាស់ៗរបស់អ្នកនិងបើកផ្លូវថ្មីឱ្យអ្នកបានសាកល្បងធ្វើធុរកិច្ចរបស់អ្នកឬធុរកិច្ចរបស់ចៅហ្វាយនាយអ្នក។

ដូច្នេះ…រីករាយស្វាគមន៍ឆ្ពោះទៅកាន់អនាគតផ្នែកធុរកិច្ច ទោះជាអ្នកចូលចិត្តឬមិនចូលចិត្តក៏ដោយ អនាគតដើម្បីផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ!

រឿងមួយចំនួនដែលមិនដែលផ្លាស់ប្ដូរ

នៅលើលោកនេះរមែងមានអ្វីដែលផ្ទុយគ្នាជានិច្ច ហើយការបដិវត្តដើម្បីផ្លាស់ប្ដូរអ្វីៗជាច្រើនក៏ដូចគ្នា។ នៅក្នុងការបដិវត្តក៏នៅមានរឿងដែលមិនផ្លាស់ប្ដូរដែរ នោះគឺវត្ថុបំណងងាយៗនៃការធ្វើធុរកិច្ច ដែលជាវត្ថុបំណងទាក់ទងនឹងរឿង ការរកនិងរក្សាអតិថិជនឬការធ្វើឱ្យអ្នកទិញព្រមទិញឬព្រមធ្វើធុរកិច្ចជាមួយយើង ជំនួសឱ្យទៅធ្វើធុរកិច្ចជាមួយនឹងគូប្រជែង។

វត្ថុបំណងនេះគឺជារឿងងាយៗ មានអំណាច ជាការពិត និងជារឿង ដែលអ្នកធ្វើធុរកិច្ចត្រូវតែប្រកាន់យក។ក្នុងការបដិវត្ត…ពិភពលោកនឹងក្លាយទៅជាគូប្រជែងរបស់យើងជានិច្ច។

បើក្រុមហ៊ុនរបស់អ្នកធ្វើធុរកិច្ចដូចក្រុមហ៊ុនដទៃនោះ អ្នកនឹងមានគូប្រជែងកាន់តែច្រើនឡើង ហើយក៏មិនបាច់ឆ្ងល់ដែរថាគូប្រជែងខ្លះមកពីប្រទេសផ្សេងដែលអ្នកមិនធ្លាប់ឮឈ្មោះឡើយ។ បើអ្នកនៅតែធ្វើធុរកិច្ចដូចគូប្រជែងនាពេលបច្ចុប្បន្នរបស់អ្នកទៀតនោះ ទំនិញឬសេវាកម្មរបស់អ្នក ព្រមទាំងប្រយោជន៍និងតម្លៃនឹងត្រូវប្រៀបធៀបម្ដងមួយចំណុចៗ ហើយរឿងសំខាន់នៅក្នុងខ្សែភ្នែករបស់អតិថិជនរបស់អ្នកគឺ «គេមើលមិនឃើញភាពខុសគ្នាអ្វីច្រើនទេរវាងទំនិញរបស់អ្នកនិងទំនិញរបស់គូប្រជែងនោះ»

កាន់តែមានគូប្រជែងច្រើន អតិថិជនកាន់តែពិបាកចិត្តខ្លាំងឡើងប៉ុណ្ណោះដែរ ហើយបរិយាកាសរបស់ធុរកិច្ចនៅតែប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា។ ការរក​និងរក្សាអតិថិជនបានក្លាយទៅជាហ្គេមដែលប្រកបទៅដោយហានិភ័យ ហើយលទ្ធផលដែលថាអតិថិជននឹងសម្រេចចិត្តដើរទៅរកអ្នកឬគូប្រជែងរបស់អ្នកនោះគឺអាស្រ័យលើធុរកិច្ចរបស់អ្នកទាំងស្រុង​។

ការប្រឈមមុខនឹងបរិបទថ្មី អង្គភាពថ្មី និងការរកឃើញថ្មីៗដែលប្រាប់ថាគោលបំណងរបស់ធុរកិច្ចគឺការរកនិងរក្សាអតិថិជននោះ កំពុងតែមានភាពភ្ញាក់ផ្អើល ហើយអ្នកដឹកនាំថ្នាក់ខ្ពស់កំពុងសិក្សាសាជាថ្មីថាការងារ របស់គេមិនមែនជាការបន្ថែមប្រាក់ឱ្យអ្នកកាន់ភាគហ៊ុនទេ ប៉ុន្តែគឺជាការលក់ដើម្បីរកនិងរក្សាអតិថិជន។ ការលក់គឺជាវត្ថុបំណងក្នុងការធ្វើធុរកិច្ចរបស់មនុស្សនៅក្នុងអង្គភាពទាំងអស់ ហើយការលក់មិនមែនជាការធ្វើការតែក្នុងផ្នែកណាមួយរបស់អង្គភាពទេ ប៉ុន្តែការលក់គឺជាដំណើរការទាំងអស់របស់អង្គភាព

ស្លាប់ហើយកើតសាជាថ្មីម្ដងទៀត

ការលក់ចាំបាច់ត្រូវតែកើតសាជាថ្មីម្ដងទៀត ព្រោះហ្គេមចាស់ៗរបស់ការលក់បានស្លាប់អស់ទៅហើយ ហើយហ្គេមចាស់ៗដែលបាននិយាយ នោះគឺ បុគ្គលិកលក់ម្នាក់ព្យាយាមលក់ឱ្យបានតាមដែលគេអាចធ្វើបានជំរុញឱ្យអតិថិជនទិញ មិនថាជាអតិថិជនព្យាយាមគេចឬអតិថិជនព្យាយាម        រកមើលតម្លៃដែលសមរម្យបំផុតក៏ដោយ។ ហ្គេមចាស់ដែលបានស្លាប់ទៅហើយ គឺហ្គេមដែលបុគ្គលិកលក់ម្នាក់កំពុងតែប្រយុទ្ធគ្នាជាមួយនឹងគូប្រជែងដើម្បីទទួលបានចំណែកទីផ្សារ។

គូប្រជែង អតិថិជន និងជម្រើស គឺជាមេខ្លោងដែលនៅពីក្រោយដែលជាមេខ្លោងដែលចាំកំណត់ថា តើការលក់របស់គេត្រូវស្លាប់ឬមិនស្លាប់ហើយអតិថិជនក៏កាន់តែពិបាកយកចិត្តឡើងជារៀងរាល់ថ្ងៃដែរ ព្រោះអតិថិជនកាន់តែឆ្លាតឡើង កាន់តែមានជម្រើសច្រើន ហើយអតិថិជនបច្ចុប្បន្ននេះអាចទិញទំនិញដែលល្អជាងអ្វីដែលបុគ្គលិកលក់បានណែនាំទៅទៀត។

អតិថិជនគ្មានភាពស្មោះត្រង់ចំពោះម៉ាកឬទំនិញណាមួយទេ ហើយ នៅលើលោកនេះមានទំនិញច្រើនណាស់ដែលគេអាចរកទិញបាន ដោយគ្មានព្រំដែននិងគ្មានកន្លែងហាមឃាត់ គេមិនមែនជាមនុស្សអាក្រក់ទេ ប៉ុន្តែមនុស្សម្នាក់ៗត្រូវគិតពីប្រយោជន៍ផ្ទាល់ខ្លួនអ៊ីចឹងហើយ។

រឿងដែលចង់ប្រាប់គឺ អ្នកមិនអាចឈ្នះហ្គេមនេះបានដោយពឹងលើជំនឿចាស់ៗនិងវិធីលក់បែបចាស់ៗបានទេ ហើយការអប់រំបុគ្គលិកលក់បែបចាស់ៗក៏មិនអាចប្រៀបជាមួយនឹងអតិថិជនសម័យថ្មី គូប្រជែងសម័យថ្មី និងទីផ្សារដែលណែនណាន់តាន់តាប់តទៅទៀតដែរ។

ការលក់គឺសិល្បៈដែលបម្រុងនឹងស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃ

ប៉ុន្តែសំណាងល្អដែលមានហ្គេមថ្មីកើតឡើងសម្រាប់ឱ្យយើងលេងគឺហ្គេមនៃអនាគតដែលស្មុគស្មាញជាង ប៉ុន្តែអាចបំពេញតម្រូវការបានច្រើនជាង ដែលហ្គេមនេះបានផ្តោតទៅលើអតិថិជនច្រើន ប៉ុន្តែក៏ត្រូវការការសហការគ្នាពីគ្រប់ផ្នែកដែលជាប់ពាក់ព័ន្ធដែរ ហើយហ្គេមនេះមានគ្រោះថ្នាក់ជាង ប៉ុន្តែក៏បានរង្វាន់ល្អៗច្រើនជាងដែរ។

ហ្គេមថ្មី : ធ្វើជាមិត្តនឹងគ្នាទៅ

ការបង្កើតនិងរក្សាសម្ពន្ធភាពជាមិត្តជាមួយនឹងអតិថិជនគឺជា​ហ្គេមថ្មី ដែលសម្ពន្ធភាពនេះជាផ្នែកមួយនៃការដោះស្រាយបញ្ហាការប្រកួតប្រជែង គ្នាដ៏ខ្លាំងក្លាជាមួយនឹងគូប្រជែង ហើយការដោះស្រាយបញ្ហាការផ្លាស់ប្ដូរ នេះដោយភាពជាមិត្ត នឹងអាចជួយឱ្យអ្នកឈ្នះក្នុងហ្គេមលក់បែបថ្មីបាន។

សម្ពន្ធភាពនៃភាពជាមិត្តគឺអនាគត ហើយសម្ពន្ធភាពរយៈពេលវែងគឺជារឿងដែលទាំងអ្នកទិញនិងអ្នកលក់កំពុងតែរកមើល។ យើងកំពុងតែរកមើលអ្នកដែលគិតបង្កើតវាឡើង ហើយធុរកិច្ច អ្នកលេង និងសម្ពន្ធភាពក៏កំពុងតែផ្លាស់ប្ដូរទៅជារៀងរាល់ថ្ងៃដែរ។ សម្ពន្ធភាពបែបចាស់ៗរលាយបាត់អស់ហើយ ហើយសម្ពន្ធភាពរយៈពេលវែង និងភាពជាមិត្តនឹងអាចជំរុញឱ្យសេដ្ឋកិច្ចដើរទៅមុខបាន

អ្នករក អ្នករក្សា អ្នកបរាជ័យ អ្នកយំ

វាមិនមែនជារឿងល្អប៉ុន្មានទេដែលតម្លៃនិងភាពជាមិត្តគឺជារឿងសំខាន់ ព្រោះអ្នកឈ្នះនឹងរីកចម្រើន អ្នកចាញ់នៅតែត្រូវខិតខំប្រឹងប្រែងតទៅទៀត ហើយអ្នករក អ្នករក្សា អ្នកបរាជ័យ អ្នកយំ គឺជាលទ្ធផលរបស់ហ្គេម​ថ្មីមួយនេះ ជាលទ្ធផលដែលបានពីការបដិវត្តធុរកិច្ចដ៏ច្របូលច្របល់និងរញេរញ៉ៃ៖

អ្នករក នៅតែត្រូវរកជាបន្តទៀត ដែលត្រូវរកអតិថិជននិងរកបរិមាណ នៃការលក់
អ្នករក្សា នៅតែត្រូវរក្សាបន្តទៀតដោយត្រូវរក្សាអតិថិជនល្អៗទុក
អ្នកបរាជ័យ ត្រូវខិតខំប្រឹងប្រែងដើម្បីជ័យជម្នះ
អ្នកយំ នៅតែនៅមាន គឺពេលដែលបរាជ័យត្រឡប់មកវិញ។
ប៉ុន្តែ​… អ្វីដែលសំខាន់បំផុតនោះគឺ​ការត្រៀមខ្លួនដើម្បីការផ្លាស់ប្ដូរដោយត្រៀម«កម្ចាត់»ជំនឿ ព្រឹត្តិកម្ម និងវិធីធ្វើការដែលធ្លាប់ធ្វើពីមុនមកជាច្រើនសតវត្ស ព្រោះវិធីទាំងនេះប្រើមិនបានផលជាមួយនឹងពិភពលោកនាពេលអនាគតតទៅទៀតឡើយ ហើយត្រូវពង្រាបឫកពារបស់ខ្លួនឱ្យត្រៀមលក្ខណៈដើម្បីសិក្សា បើកខ្លួនឯងឱ្យចូលទៅរកឱកាសថ្មីៗ រកមើលពិភពលោក មើលអតិថិជន និងមើលខ្លួនឯងបែបថ្មី ព្រមទាំងអភិវឌ្ឍភាពរឹងប៉ឹងនៅខាងក្នុងដើម្បីទទួលយកនូវការផ្លាស់ប្ដូរ ភាពមិនជាក់លាក់ និង ហានិភ័យដែលមានកាន់តែខ្លាំងឡើង។ ជំនួសឱ្យការរង់ចាំបាដិហារិយ៍ឬបដិសេធការផ្លាស់ប្ដូរ អ្នកត្រូវចាប់ផ្ដើមត្រៀមខ្លួនដើម្បីទទួលវា ដែលវាប្រហាក់ប្រហែលនឹងការត្រៀមទទួលយកអាកាសធាតុមិនល្អដែលកំពុងតែចូលមកនោះឯង។

ទំព័រ 147
ទំហំខ្នាត H= 20.5cm , W= 14.5cm