ចិត្តសាស្ត្រ ក្នុងការដឹកនាំ

$4.2 $3.50

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ក្នុងអង្គភាពការងារ​ យើងមិនមែនខ្វះខាតមនុស្សដែលម​កអង្គុយក្នុងតំណែងអ្នកដឹកនាំទេ តែខ្វះខាតមនុស្សដែលមាន”ភាពជាអ្នកដឹកនាំ” ដែលប្រកបដោយចិត្តសាស្ត្រក្នុងតំណែងអ្នកដឹកនាំច្រើនជាង។

ពាក្យសម្តីខាងលើ ជាការសរុបដែលខ្ញុំបានពីបទពិសោធនៃការដឹកនាំអង្គភាព ខ្ញុំយល់ថាការឡើងតំណែងដោយពិចារណាពីចំណេះដឹងសមត្ថភាព ជំនាញ និងបទពិសោធការងារ មិនគ្រប់គ្រាន់សម្រាប់ឱ្យបុគ្គលណាម្នាក់ឬជាការធានាឱ្យបុគ្គលណាម្នាក់មានសក្តានុពលក្នុងការ​”ដឹកនាំ”ក្រុមការងារទៅកាន់គោលដៅបានប្រកបដោយថាមពលនោះទេ បើគេខ្វះការអភិវឌ្ឍភាពជាអ្នកដឹកនាំប្រកបដោយចិត្តសាស្ត្រដែលមានក្នុងខ្លួន។

“អ្នកដឹកនាំមិនមែនជាបុគ្គលដែលតែងតាំងឡើងមកដើម្បីចាំចេញបញ្ជាឬចង្អុលតែម្យ៉ាងនោះទេ ប៉ុន្តែត្រូវតែងតាំងឡើងមកដើម្បីនាំផ្លូវ ចាំណែនាំបង្ហាត់មនុស្សឱ្យក្លាយជាមនុស្សមានគុណភាព”។ ដូច្នេះរឿងសំខាន់នោះគឺ បុគ្គលិកគ្រប់គ្នាគួរបានទទួលការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងខ្លួន តាំងពីគេនៅជាបុគ្គលិកក្នុងកម្រិតប្រតិបត្តិការ ដើម្បីត្រៀមលក្ខណៈធ្វើជា                       “អ្នកដឹកនាំ”ក្នុងតំណែងដែលត្រូវដឹកនាំអ្នកដទៃបានយ៉ាងជោគជ័យ។

ទើបសៀវភៅ«ចិត្តសាស្ត្រក្នុងការដឹកនាំ»មួយក្បាលនេះ យើងខ្ញុំ      តាំងចិត្តរៀបរៀងឡើង ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់បុគ្គលិកដែលស្រលាញ់ភាពរីកចម្រើននិងកំពុងឈានទៅកាន់វិថីអ្នកដឹកនាំគ្រប់លំដាប់មិនថាចាប់ផ្តើមត្រឹមតែជាអ្នកដឹកនាំក្រុម ប្រធានបុគ្គលិក អ្នកចាត់ការ រហូត ដល់លំដាប់អ្នកគ្រប់គ្រងអង្គភាព។ អត្ថន័យក្នុងសៀវភៅនេះបានរួបរួមពីគំនិត ទស្សនៈ ពាក្យសម្តីរបស់បុគ្គលដែលនៅក្នុងឋានៈជាអ្នកដឹកនាំនិងអ្នកជំនាញផ្នែកភាពជាអ្នកដឹកនាំពាសពេញពិភពលោក មកលម្អិតជាមេរៀន បែបចិត្តសាស្ត្រដែលអាចយកមកប្រើបានពិតក្នុងផ្នែកបដិបត្តិ។

សៀវភៅមួយនេះចែកចេញជា៥ផ្នែក ចាប់ផ្តើមតាំងពីជំហានដំបូង       គឺត្រៀមខ្លួន ត្រៀមចិត្ត មុន”ដឹកនាំ” ដើម្បីឱ្យដឹងថាអ្នកដឹកនាំជាអ្នកណា យើងនឹងធ្វើជាអ្នកដឹកនាំដ៏ល្អនិងសក្តិសមបានដោយរបៀបណា ជំហាន          ទីពីរ ដឹងច្បាស់ត្រូវ”ដឹកនាំមនុស្ស” ដើម្បីឱ្យដឹងថាតួនាទីអ្នកដឹកនាំសំខាន់បំផុតគឺការដឹកនាំមនុស្សនិងការសាងមនុស្ស មិនមែនជាការប្រើមនុស្សឱ្យធ្វើការងារប៉ុណ្ណោះទេ ជំហានទីបី “អំណាច”ដែលមានកាន់តែច្រើនឡើង ត្រូវចេះប្រើ បើមិនអ៊ីចឹងទេ អំណាចនោះនឹងត្រឡប់មកបំផ្លាញខ្លួនឯង។ជំហានទីបួន ការដឹកនាំមនុស្សទៅកាន់គោលដៅត្រូវប្រើជំនាញភាពជាអ្នកដឹកនាំលើរឿងណាខ្លះ ដូចជា ការដឹកនាំតាមរយៈចក្ខុវិស័យ ការបែងចែកការងារ ការរៀបចំមនុស្សឱ្យធ្វើការ ការបង្វឹកក្រុមឱ្យរឹងមាំជាដើម ហើយជំហានទីប្រាំ ដែលជាជំហានសំខាន់បំផុត គឺការអភិវឌ្ឍខ្លួនក្នុងការដឹកនាំ ដោយការស្គាល់ខ្លួនឯង ដឹងថាគួរឆ្លើយតបស្ថានការណ៍ផ្សេងៗយ៉ាងម៉េចទើបសមរម្យ ហើយគួរកែលម្អខ្លួនយ៉ាងម៉េចដើម្បីក្លាយជាអ្នកដឹកនាំដែលសម្រេចជោគជ័យយូរអង្វែង។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពាក្យណែនាំនៅក្នុងសៀវភៅមួយនេះនឹងជួយសាងកម្លាំងជំរុញចិត្តនិងបង្ហាញផ្លូវដល់លោកអ្នកឱ្យអាចទៅកាន់ភាព ជាអ្នកដឹកនាំដ៏លេចធ្លោ អាចបង្កើតក្រុមការងារនិងសាងនូវភាពរីកចម្រើនដល់អង្គភាពបានប្រកប​ដោយជោគជ័យ។

ទំព័រ 195
ទំហំខ្នាត H= 20.5cm , W= 14.5cm