ចិត្តសាស្ត្រសាងមិត្ត

$3.6 $3.00

Publish date: 2021-12-17

Category: Adventure

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

តើអ្នកជឿទេថា នៅក្នុងខ្លួនយើងម្នាក់ៗមានបិសាចរាប់លានក្បាលនៅក្នុងនោះ?

ចំពោះខ្លួនខ្ញុំ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ខ្លួនខ្ញុំមានបិសាចជាច្រើនស្ទើរតែរាប់មិនអស់ ហើយបិសាចទាំងនោះក៏តែងតែស្ថិតនៅក្នុងខ្លួនប្រាណរបស់មិត្តអ្នកអានដូចគ្នា។ កុំខ្លាចអី! បិសាចដែលកំពុងនិយាយនេះគឺសំដៅដល់បិសាចនៃចិត្តប្រកាន់របស់យើង ដោយយើងតែងមានចិត្តប្រកាន់ចំពោះបុគ្គល ត្រកូល នយោបាយ សាសនា ជាតិសាសន៍ ឋានៈ យសសក្ដិ តួនាទីអ្នកមាន និងអ្នកក្រ ។ល។

នៅសម័យសាកលភាវូបនីយកម្មនេះ ការប្រកាន់ដូច្នេះវាស្ទើរតែហួសសម័យទៅហើយ ព្រោះខ្ញុំសង្កេតឃើញថា មានមនុស្សជាច្រើនបានបែរមកញញឹមដាក់គ្នា សើចដាក់គ្នា កៀក-កគ្នា ឱបគ្នា ចាប់ដៃគ្នា ដើម្បីសាងនូវសន្តិភាព សាមគ្គីភាព និងភាពរីកចម្រើនរួចបាត់ទៅហើយ។ ចុះហេតុអ្វី យើងបែរជាខុសគេតែម្នាក់ឯងមិនព្រមទម្លាក់នូវអស្មិមានះរបស់ខ្លួនចោលទៅវិញ? តើយើងត្រូវប្រកាន់មាំដល់ពេលណាទៀតទើបចប់? តើបិសាចនៃការប្រកាន់នេះបានស្ថិតនៅជាសុខក្នុងរាងកាយរបស់យើងដល់ពេលណា? ហេតុអ្វីបានជាយើងមិនព្រមបណ្ដេញវាចេញពីខ្លួនយើងឱ្យអស់តែម្ដងទៅ?

បិសាចនៃការប្រកាន់មាំនាំឱ្យពិភពលោកបង្កើតកងទ័ព បង្កើតអាវុធធុនធ្ងន់ជាច្រើន ដូចជា បរមាណូ នុយក្លេអ៊ែរ និងអាវុធធំៗដទៃទៀតជាច្រើនតើអាវុធទាំងនេះបង្កើតឡើងដើម្បីសុខសន្ដិភាពនិងវឌ្ឍនភាពឬ?

ចំពោះមិត្តអ្នកអានខ្លះប្រហែលជាគិតថា ប្រទេសណាដែលបង្កើតនិងសម្បូរទៅដោយគ្រឿងប្រល័យជីវិតដូច្នេះ ប្រទេសនោះជាប្រទេសមានសន្ដិភាពនិងមានការរីកចម្រើនយ៉ាងពិតប្រាកដ។ ប៉ុន្តែចំពោះខ្ញុំនិងមនុស្សទូទៅឬមិត្តអ្នកអានខ្លះទៀតនឹងគិតថា លក្ខណៈនៃការបង្ហាញនូវអំនួត​ដូច្នេះ មិនអាចសាងសុខសន្ដិភាពនិងភាពរីកចម្រើនដល់ពិភពលោកនេះបានទេ មានតែការចងគ្នាជាក្រុមនិងជាមិត្តដ៏ល្អតែប៉ុណ្ណោះ ទើបអាចសាងភាពរីកចម្រើននិងសុខដុមរមនាដល់ពិភពលោកនេះដែលយើងកំពុងរស់នៅបាន។

ដូច្នេះសៀវភៅមួយនេះ​ ខ្ញុំជឿជាក់យ៉ាងមុតមាំថា នឹងផ្ដល់ជាគតិនិងចង្អុលបង្ហាញប្រាប់ផ្លូវអ្នកពីវិធីទៅកាន់ការសាងមិត្តដ៏ពិតប្រាកដ មិត្តដ៏ត្រឹមត្រូវ មិត្តដ៏ស្មោះត្រង់ និងមិត្តដ៏យូរអង្វែងតរៀងទៅ!

ទំព័រ 167
ទំហំខ្នាត H= 20.5cm , W= 14.5cm