វិធីសរសេរផែនការអាជីវកម្ម

$2.4 $2.00

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អ្នករៀបរៀង

ស្ថានភាពនៃការប្រកួតប្រជែងខាងធុរកិច្ចនៅក្នុងសម័យបច្ចុប្បន្ននេះកាន់តែខ្លាំងឡើងៗ ដូច្នេះហើយអ្នកជំនួញទាំងថ្មីនិងចាស់ត្រូវត្រៀមលក្ខណៈដើម្បីទប់ស្កាត់នឹងស្ថានការណ៍ដែលនឹងកើតឡើងឱ្យបានសមរម្យនិងមានប្រសិទ្ធភាព។«វិធីសរសេរផែនការធុរកិច្ច»មិនត្រឹមតែជាឯកសារដែលធ្វើឱ្យអ្នកជំនួញទទួលបានប្រភពដើមទុនឬសម្ពន្ធមិត្តខាងធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺ ការមានផែនទីសម្រាប់ធ្វើដំណើរដើម្បីនាំធុរកិច្ចឆ្ពោះទៅរកជោគជ័យដូចដែលបានកំណត់គោលដៅទុក។

សៀវភៅ«វិធីសរសេរផែន​ការធុរកិច្ច» គឺជាសៀវភៅដែលខ្ញុំនិងក្រុមការងារបានជួយគ្នាបង្កើតឡើងដើម្បីប្រយោជន៍របស់អ្នកធុរកិច្ចសម័យថ្មី ឬអ្នកដែលទើបចាប់ផ្ដើមធ្វើធុរកិច្ច ឬចង់ធ្វើធុរកិច្ចឱ្យដឹង ថាតើអ្វីគឺជាកត្តាសំខាន់នៃការសរសេរផែនការធុរកិច្ច ហើយកែប្រែនិងអភិវឌ្ឍធុរកិច្ចរបស់ខ្លួនឱ្យគេព្រមទទួលស្គាល់និងរីកចម្រើនបានដូចម្ដេច? ខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះនឹងឆ្លើយតបនូវអ្វីដែលអ្នកចង់ដឹងនិងក្លាយជាវិធីសរសេរផែនការធុរកិច្ចដែលមានប្រសិទ្ធភាពបាន​។ សូមឱ្យអ្នកមានសេចក្ដីសុខជាមួយនឹងការធ្វើផែនការធុរកិច្ច។