សាងខ្លួនឯងឱ្យក្លាយជាកំពូលមនុស្ស

$4.8 $4.00

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ជោគជ័យគឺជារឿងដែលមនុស្សម្នាក់ៗចង់បាននិងស្វែងរកក្នុងជីវិត សូម្បីតែមនុស្សដែលនិយាយថា ខ្លួនឯងមិនចង់បានអ្វី ក៏នៅតែមានចិត្តប្រាថ្នាចង់បានជោគជ័យក្នុងលក្ខណៈជាតុណ្ហីភាព(ភាពស្ងៀមស្ងាត់)ដែរ។ មនុស្សគ្រប់គ្នាមានក្តីស្រមៃដែលនឹងឈានទៅកាន់ដែនដីដែលហៅថា«ជោគជ័យ»ទាំងអស់ ដូច្នេះហើយទើបមនុស្សក្នុងសង្គមនាំគ្នាខ្វល់​ខ្វាយ ស្រវា

និងធ្វើគ្រប់វិធី ដើម្បីដណ្តើមយករឿងដែលខ្លួនហៅថា ជោគជ័យក្នុងពិភពចិន្តនាការដែលខ្លួនបានស្រមៃទុក។ ប៉ុន្តែ«ជោគជ័យពិតប្រាកដរបស់ជីវិតនោះគឺជាអ្វី» ហើយ«មានអង្គប្រកបអ្វីខ្លះជាគន្លឹះទៅកាន់ជោគជ័យនោះ»។ ចម្លើយសម្រាប់សំណួរទាំងនេះនឹងនាំយើងទៅប៉ះនឹងគ្រឹះជោគ​ជ័យនៃជីវិតមនុស្សដែលឥតខ្ចោះយ៉ាងពិតប្រាកដ។

ពីការរស់នៅក្នុងស្ថានភាពជាច្រើនក្នុងសង្គម ទាំងក្នុងឋានៈជាអ្នកជំនាញ អ្នកគ្រប់គ្រង  អ្នកគិត អ្នកសាងសង្គម និងការបានចូលទៅមានចំណែកក្នុងវិស័យផ្សេងៗនោះ ទើបធ្វើឱ្យខ្ញុំអាចសរុបបទពិសោធជីវិតពិតរបស់បុគ្គលជាច្រើននៅតាមបណ្ដាប្រទេសផ្សេងៗនិងកុលសម្ពន្ធផ្សេងៗ ជាពិសេស បុគ្គលមួយចំនួនដែលហៅថាសម្រេចជោគជ័យក្នុងជីវិត។ ប៉ុន្តែនៅពេលសម្លឹងមើលឱ្យជ្រៅទៅក្នុងជីវិតរបស់បុគ្គលទាំងនេះ ខ្ញុំឃើញថា ​ពួកគេគ្រាន់​តែជាបុគ្គលដែលមើលទៅសម្រេចជោគជ័យប៉ុណ្ណោះ  ទោះបីមើលពីសភាពខាង​ក្រៅគេអាចបាននូវរឿងមួយចំនួនដែលអ្នកដទៃមើលថាជារបស់ល្អ តែខាងក្នុងគេនៅមានបរាជ័យមួយចំនួនបង្កប់នៅក្នុងជោគជ័យរបស់គេ​។ តាមពិតទៅនៅមានភាពសោកសៅនិងភាពទទេស្អាតលាក់ទុកក្នុងចិត្ត អ្នកខ្លះបរាជ័យក្នុងស្ថានភាពផ្លូវចិត្តយ៉ាងខ្លាំង ដោយគេសម្រេចជោគជ័យត្រឹមតែសម្បកក្រៅប៉ុណ្ណោះ រីឯខាងក្នុងពុកផុយរលួយនិងគ្រាំគ្រាក្នុងជីវិត មិនតែប៉ុណ្ណោះនៅមានបរាជ័យក្នុងជីវិតដែលបង្កប់ខ្លួនក្រោមជោគ​ជ័យរបស់មនុស្សជាច្រើន​ទៀតផង។

ពិសោធគ្រប់សម័យកាលហើយឃើញថា មនុស្សពូកែទោះបីមានស​មត្ថភាព មានអំណាចខ្លាំង ពោរពេញដោយថាមពលដ៏អស្ចារ្យ មានទ្រព្យសម្បត្តិច្រើន មានការសិក្សាល្អ មានសតិបញ្ញា ឈ្លាសវៃ និងមានកេរ្តិ៍ឈ្មោះ កិត្តិយស អាចក្លាយជាមនុស្សបរាជ័យយ៉ាងខ្លាំង នោះដោយសារការធ្វេស-ប្រហែសលើរឿងលក្ខណៈជីវិតនិងជោគជ័យដែលបានពីការយកប្រៀបអ្នកដទៃ ប្រើកលឧបាយ កលល្បិច ភាពមិនស្មោះត្រង់ មិនមែនជារឿងល្អដែលគួរទទួលបានការលើកតម្កើង ព្រោះជោគជ័យនោះបានមកពីអំណាចនិងឥទ្ធិពលដែលមិនមែនជាលទ្ធផលដែលកើតឡើងពីការលំបាក ការយកចិត្តទុកដាក់ និងការប្រឹងប្រែងព្យាយាម ឬពេលខ្លះអាចជាជោគជ័យដោយចៃដន្យ ដែលមិនបានកើតឡើងពីការកំណត់គោលដៅ ឬមិនមែនកើតឡើងពីចិន្តនាការ ការស្រមើស្រមៃក្នុងចិត្ត និងប្រាសចាកការរៀបគម្រោងទុក​មុននោះឡើយ។

ជោគជ័យបែបនេះ មិនអាចជួយឱ្យខ្លួនឯងនិងគ្រួសារមានសេចក្តីសុខបានទេ មិនអាចធ្វើឱ្យមានសេចក្តីសុខពិតប្រាកដក្នុងជីវិត ហើយសភាពជោគជ័យនោះនឹងត្រូវកំណត់ក្នុងក្របខណ្ឌចង្អៀត ព្រោះចិត្តពោរពេញដោយភាពអាត្មានិយម ដែលមិនបានសាងប្រយោជន៍ណាមួយដល់សង្គមនិងមនុស្សជាតិនោះទេ។

ជោគជ័យដូចបាននិយាយខាងលើនេះ បើនិយាយ​ឱ្យត្រូវនោះ យើងគួរហៅថា«បរាជ័យ»វិញល្អជាង…

ទំព័រ 240
ទំហំខ្នាត H= 20.5cm , W= 14.5cm