សាលាបង្រៀនធុរកិច្ច

$4.8 $4.00

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សាលាបង្រៀនធុរកិច្ច (Business School)សម្រាប់មនុស្សដែលចូលចិត្តជួយអ្នកដទៃ គឺជាសៀវភៅមួយក្បាលទៀតនៅក្នុងឈុតសៀវភៅ            «ឪពុកអ្នកមានបង្រៀនកូន»ដែលរ៉ូបឺតបានសរសេរឡើងដើម្បីប្រាប់ឱ្យពួកយើងដឹងថា ធុរកិច្ចទីផ្សារបណ្ដាញគឺជាធុរកិច្ចដែលបើកឱកាសឱ្យយើងប្ដូរទៅនៅក្នុងផ្នែក B បានដោយចំណាយដើមទុនទាបជាង តិចជាង និងរហ័សជាងវិធីចាស់ដែលគេធ្លាប់បានធ្វើជាច្រើ​នកន្លងមក។

រ៉ូបឺតនៅបានបង្ហាញឱ្យឃើញទៀតថា អ្នកដែលនៅក្នុងផ្នែក E ដែលចង់ប្ដូរទៅនៅក្នុងផ្នែក B នោះភាគច្រើនអាចធ្វើបានត្រឹមតែប្ដូរទៅនៅក្នុងផ្នែក S ប៉ុណ្ណោះ ព្រោះការប្ដូរទៅនៅក្នុងផ្នែក B ដោយវិធីចាស់       ដែលគេធ្លាប់ធ្វើកន្លងមកនោះ ត្រូវប្ដូរដោយបច្ច័យផ្សេងៗជាច្រើនមហាសាលដែលវាមិនមែនត្រូវលះបង់ត្រឹមតែប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវលះបង់ទាំងកម្លាំងកាយ ​កម្លាំងចិត្ត ការអត់ធ្មត់ ការព្យាយាម និងពេលវេលាទៀតផង ដូច្នេះមានន័យថាជោគជ័យនោះគឺមិនមែនបានមកដោយងាយទេ។ មានមនុស្សនៅក្នុងផ្នែក S តែ១%ប៉ុណ្ណោះដែលអាចទៅនៅក្នុងផ្នែក B បានជោគជ័យ សូម្បីតែខ្លួនរ៉ូបឺតផ្ទាល់បើសិនគ្មានឪពុកអ្នកមានរបស់គេចាំជួយណែនាំនិងផ្ដល់កម្លាំងចិត្តដល់គេទេនោះ គេអាចនឹងមិនបានជោគជ័យឡើយ។

ក្រៅពីនេះ រ៉ូបឺតបានបង្ហាញឱ្យឃើញពីប្រយោជន៍របស់ឱកាស៨ ប្រការដែលបង្កប់នៅក្នុងធុរកិច្ចទីផ្សារបណ្ដាញដែលមិនមែនជាសក្ដានុពលត្រឹមតែជាការរកប្រាក់ប៉ុណ្ណោះទេ ដែលតម្លៃនៃឱកាស៨ប្រការនេះពេលខ្លះសូម្បីតែអ្នកដែលធ្វើធុរកិច្ចទីផ្សារបណ្ដាញផ្ទាល់នៅមើលរំលងផង។ សម្រាប់អ្នកដែលកំពុងរកមើលវិធីដើម្បីធ្វើធុរកិច្ចផ្ទាល់ខ្លួន ហើយនៅមិនទាន់បានចូលរួមធ្វើធុរកិច្ចទីផ្សារបណ្ដាញនោះ សៀវភៅ«សាលាបង្រៀនធុរកិច្ច»មួយក្បាលនេះនឹងផ្ដល់គំនិតដែលមានប្រយោជន៍ និងជួយឱ្យអ្នកមានទស្សនៈកាន់តែទូលាយឡើង ហើយសម្រាប់អ្នកដែលបានធ្វើធុរកិច្ចទីផ្សារបណ្ដាញហើយនោះ សៀវភៅមួយក្បាលនេះក្រៅពីផ្ដល់នូវភាពជឿជាក់ដើម្បីឱ្យអ្នកធ្វើដំណើរទៅមុខជាបន្តទៀតហើយនោះ នៅជួយធ្វើឱ្យអ្នកស្គាល់ខ្លួនឯងនិងយល់ពីទស្សនៈរបស់ជនដែលនៅមិនទាន់បានចូលរួមធ្វើធុរកិច្ចទីផ្សារបណ្ដាញទៀតផង។

ហើយសម្រាប់អ្នកដែលបានតាមដានសៀវភៅដទៃទៀតរបស់រ៉ូបឺត នៅក្នុងឈុត«ឪពុកអ្នកមានបង្រៀនកូន»ពីមុនមកនោះ សៀវភៅមួយក្បាលនេះប្រៀបដូចជាចម្លើយរបស់វិញ្ញាសាប្រឡង ដែលប្រាប់ឱ្យអ្នកដឹងថាតើអ្នកនឹងអាចឈានចូលទៅនៅក្នុងផ្នែក B និង I ដោយការអនុវត្តជាក់ស្ដែងបានដោយប្រការដូចម្ដេច? ហើយពេលដែលអ្នកអានសៀវភៅមួយក្បាលនេះចប់ហើយនោះ ​បញ្ហានឹងនៅសល់ត្រឹមតែថាតើអ្នកត្រូវការប្ដូរទៅទៅនៅផ្នែកខាងស្ដាំនៃប្រាក់ចំណូលបួនផ្នែកដែរឬទេ? បើអ្នកត្រូវការអ្នកនឹងអាច១០០%។

ទំព័រ 203
ទំហំខ្នាត H= 20.5cm , W= 14.5cm