ចិត្តសាស្ដ្រលួងលោមចិត្តខ្លួនឯង

$4.2 $3.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

នៅពេលដែលយើងមានទុក្ខឬវិបត្តិអ្វីមួយនោះ យើងតែងតែរត់រកអ្នកដទៃដើម្បីឱ្យគេជួយលួងលោមចិត្តនិងជួយស្វែងរកវិធីណាមួយមករំលត់ទុក្ខឬវិបត្តិឱ្យរលត់ចេញពីរូបកាយរបស់យើង។

ការធ្វើដូច្នេះហើយ ទោះបីមានប្រសិទ្ធភាពក្ដីឬគ្មានប្រសិទ្ធភាពក្ដី ដោយសារតែអ្នកដទៃនោះជាមនុស្សពូកែនិយាយលួងលោមចិត្តរបស់យើងឱ្យរួចផុតពីទុក្ខយ៉ាងណា តែបើយើងមិនព្រមដាក់កាយ​ ដាក់ចិត្តទទួលយកដើម្បីអនុវត្តទេ នោះយើងក៏មិនអាចសម្រេចនូវអ្វីដែលយើងចង់បានឬមួយយើងអនុវត្តហើយមានវិធីខ្លះមិនត្រូវនឹងអ្វីដែលយើងត្រូវការ យើងក៏មិនអាចរំងាប់ទុក្ខឬវិបត្តិនៃចិត្តរបស់យើងដែរ ដ្បិតអីវាមិនមែនជាវិធីដែលស្ថិតនៅក្នុងចិត្តរបស់យើង ជាវិធីមិនត្រូវចិត្តរបស់យើង ឬជាវិធីដែលអេះមិនចំកន្លែងរមាស់ ជាដើម។

ប៉ុន្តែការដែលយើងចេះវិធីលួងលោមចិត្តខ្លួនឯង យើងប្រាកដជាអាចលួងលោមចិត្តខ្លួនឯង បញ្ជាចិត្តខ្លួនឯង និងគ្រប់គ្រងចិត្តខ្លួនឯងបានយ៉ាងល្អប្រសើរ។ នោះដោយសារតែយើងបានដឹង បានយល់ និងបានជ្រាបច្បាស់ពីជម្រៅចិត្តរបស់ខ្លួន ថាតើយើងត្រូវដោះស្រាយយ៉ាងណានៅពេលដែលយើងមានទុក្ខឬវិបត្តិម្ដងៗ តែប្រសិនបើយើងមិនចេះវិធីលួងលោមចិត្តខ្លួន​ឯងហើយចេះតែពឹងអ្នកដទៃ នោះយើងនឹងមានទុក្ខឬវិបត្តិមកគ្របសង្កត់យើងកាន់​​តែខ្លាំងឡើងៗថែមទៀតជាមិនខានទម្រាំតែមានអ្នកដែលអាចជួយដោះស្រាយវិបត្តិយើងបាននោះ។

«ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃមិនអាចជាទីពឹងបានឡើយ» នេះជាពាក្យរបស់ព្រះពុទ្ធដែលសម្ដែងឱ្យយើងមើលឃើញពីតម្លៃខ្លួនឯងសំខាន់ជាងអ្វីដែលនៅជុំវិញ គឺថានៅពេលដែលយើងអាចជាទីពឹងរបស់ខ្លួនយើងបានហើយ នោះយើងមិនចាំបាច់ភ័យឬព្រួយក្នុងការរត់រកអ្នកដទៃណាឱ្យជួយក្រៅពីខ្លួនឡើយ ព្រោះយើងជឿជាក់យ៉ាងមុតមាំថា យើងអាចធ្វើបាន​! យើងអាចដោះស្រាយបាន! ដោយភាពក្លាហាននិងរីករាយជាទីបំផុត។

ដូច្នេះដើម្បីបានជាទីពឹងរបស់ខ្លួនឱ្យពិតប្រាកដនោះ យើងត្រូវមកសិក្សានិងឈ្វេងយល់ពីចិត្តសាស្ត្រលួងលោមចិត្តខ្លួនឯងទាំងអស់គ្នា ដើម្បីជាប្រទីបបំភ្លឺផ្លូវតាមរយៈការចាប់ផ្ដើមពីរូបយើង រួចហើយយើងអាចអុជបន្តទៅកាន់អ្នកដទៃផ្សេងៗដោយចិត្តសប្បាយរីករាយ។

ជាចុងក្រោយ ខ្ញុំជឿជាក់ថា សៀវភៅមួយក្បាលនេះនឹងក្លាយជាប្រយោជន៍ដល់សាធារណជនគ្រប់ៗគ្នា ក្នុងនាមជាមនុស្សដែលប្រាថ្នាចង់បានវិធីលួងលោមចិត្តខ្លួនឯងឱ្យរួចផុតពីទុក្ខឬវិបត្តិផ្សេងៗដែលតែងតែមកយារយីរូបកាយយើងស្ទើរតែជារៀងរាល់ថ្ងៃ។ ដូច្នេះថាតើវិធីលួងលោមចិត្តខ្លួនឯងនោះមានអ្វីខ្លះទៅ?

ទំព័រ 205
ទំហំខ្នាត H= 20.5cm , W= 14.5cm