ទោះអាយុប៉ុន្មានក៏អាចដឹកនាំជីវិតផ្ទាល់ខ្លួនឱ្យជោគជ័យបានដែរ

$4.2 $3.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: ស៊ូ សម្រេច

99 Books Available.

Description:

អ្នកប្រាជ្ញម្នាក់បាននិយាយថា “អ្នក​នឹងអាច​ទទួល​បាន​អ្វីៗ​គ្រប់យ៉ាង​នៅពេល​ដែល​អ្នក​ហ៊ាន​លះបង់​ជំនឿ​ដែល​អ្នក​តែង​គិតថា ​​អ្នកមិនអាច​ធ្វើ​បាន”។ ជាការពិត ភាពជោគជ័យរបស់មនុស្សស្ថិតនៅត្រង់កន្លែងហ្នឹងឯង ព្រោះតាមការសង្កេតជាក់ស្ដែង បុគ្គលដែលមានភាពជោគជ័យតែងមានភ្លើង (ចំណងដ៏ក្ដៅគគុកនិងជំនឿជាក់) ឆេះយ៉ាងសន្ធោសន្ធៅក្នុងដួងចិត្តរបស់គេ។ ហើយបើទោះបីជាគ្មានមនុស្សណាជឿគេក៏ដោយ ក៏គេមានជំនឿជាក់យ៉ាងមុតមាំនិងលើកទឹកចិត្តដល់ខ្លួនគេជានិច្ច។

ជាលទ្ធផល នៅ​ពេលគេ​ឈាន​ចូល​ទៅ​ក្នុង​ការលើកទឹកចិត្ត​ដ៏​ពិតប្រាកដ​ គេ​នឹង​មាន​អារម្មណ៍​ចង់​ធ្វើ​រឿង​នោះ​កាន់តែខ្លាំងឡើង ទោះបីជាពេលខ្លះ​ ការព្រួយបារម្ភ​កំពុងឈានចូល​តិចៗ​នៅ​ក្នុង​ចិត្ត​របស់គេ​ក៏ដោយ​។​ ការផ្តោត​អារម្មណ៍​ទៅលើ​គោលបំណង​មួយណា​បាន​នឹង​ជួយជំរុញ​ចិត្ត​ ហើយ​រក្សា​លំនឹង​ក្នុង​ខ្លួន​ដើម្បី​ជួយ​ជម្នះបាន​រាល់​ការពិបាក​ទាំងឡាយ​។

ការស្រមើស្រមៃ​រូបភាព​ក្នុង​ចិត្ត​​ជា​អ្វីមួយ​​ដែល​អ្នក​គប្បីសាងវា​កើតឡើង​។ កាលណា​រូបភាព​ស្រមើស្រមៃ​នោះ​ឃើញ​កាន់តែច្បាស់ វា​ទំនងជា​ធ្វើឱ្យ​អ្នក​យល់ថា ការធ្វើសកម្មភាព​ទាំងឡាយ​ណា​ដើម្បី​ឱ្យ​វា​ទៅ​ជា​ការពិត​ក៏​កាន់តែ​ច្រើនតាមហ្នឹង​ដែរ​។ នេះជាគន្លឹះសំខាន់ដែលនាំឱ្យអ្នកអាចធ្វើសកម្មភាពដ៏ស៊ីជម្រៅមួយដើម្បីជោគជ័យដ៏ធំធេងក្នុងជីវិតបាន។ ខ្ញុំបាទសង្ឃឹមថា សៀវភៅមួយក្បាលនេះនឹងចូលរួមចំណែកក្នុងផ្នែកណាមួយនៃជីវិតរបស់អ្នក។

ទំព័រ 192

ទំហំខ្នាត H= 20.5cm , W= 14.5cm