វិធីធ្វើឱ្យអាយុវែងដោយឱសថរុក្ខជាតិ

$3.6 $3.00

Publish date: 2021-12-17

Category: Life & Love

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ដោយសារតែបច្ចុប្បន្ននេះ មនុស្សយើងបានបែរមកចាប់អារម្មណ៍នឹងរឿងសុខភាពកាន់តែច្រើនឡើង ទើបសៀវភៅមួយក្បាលនេះ យើងខ្ញុំ​មានបំណងបង្ហាញពីវិជ្ជាទាក់ទងនឹងឱសថរុក្ខជាតិផ្សេងៗនៅក្នុងផ្ទះបាយនីមួយៗដើម្បីឱ្យមិត្តអ្នកអានអាចយកឱសថដែលមាននៅក្នុងជីវិតប្រចាំថ្ងៃទាំងនេះមកប្រើដើម្បីការពារនិងព្យាបាលជំងឺផ្សេងៗឱ្យជាសះស្បើយ ព្រមទាំងសន្សំសំចៃប្រាក់និងមិនមានផលប៉ះពាល់ដល់រាងកាយទៀតផង។

នៅក្នុងសៀវភៅនេះមានដូចជា ចំណេះដឹងទាក់ទងនឹងឱសថរុក្ខជាតិព្យាបាលជំងឺ ពាក្យណែនាំមុននឹងប្រើឱសថរុក្ខជាតិ លក្ខណៈនិងអាការៈពេលដែលប្រតិកម្មឱសថរុក្ខជាតិ បម្រាមក្នុងការប្រើឱសថរុក្ខជាតិ បន្លែនិងផ្លែឈើរបស់ធាតុនីមួយៗ តារាងនាឡិកាជីវិត ការជ្រើសរើសបរិភោគបន្លែនិងផ្លែឈើ វិធីលាងបន្លែនិងផ្លែឈើដែលត្រឹមត្រូវ ការដាំបន្លែដោយខ្លួនឯង ការថែរក្សាសុខភាពនៅក្នុងជីវិតប្រចាំថ្ងៃ ទឹកបន្លែនិងផ្លែឈើចំនួន១៥មុខដើម្បីការពារជំងឺដែលអ្នកអាចធ្វើបានដោយខ្លួនឯង និងមុខម្ហូបបន្លែនិងផ្លែឈើដែលជាឱសថរុក្ខជាតិចំនួន៤៥មុខឱ្យមិត្តអ្នកអានសាកល្បងធ្វើដើម្បីទទួលទាននៅឯផ្ទះ។ សៀវភៅនេះ យើងខ្ញុំបានបន្ថែមអត្ថន័យពិសេសដែលមានឱសថរុក្ខជាតិដ៏ពេញនិយម១០ប្រភេទ បំប៉នសុខភាពដោយបន្លែ៥ពណ៌ ព្រមទាំងការរៀបគម្រោងថែរក្សាសុខភាពដោយខ្លួនឯងនិងការហាត់ប្រាណការពារជំងឺទៀតផង។

យើងខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះនឹងមានប្រយោជន៍ដល់មិត្តអ្នកអានជាក់ជាមិនខាន ហើយសុំឱ្យមិត្តអ្នកអានគ្រប់គ្នាប្រាសចាករោគា ពាធគ្រប់ៗគ្នាកុំបីជាប្រការដទៃឡើយ។