អាស៊ានជាទីស្រលាញ់របស់ខ្ញុំ

$2.856 $2.38

Publish date: 2021-12-17

Category: ASEAN

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សួរស្តីប្អូនៗយុវជនដ៏ពូកែឈ្លាសវៃទាំងឡាយ តើអ្នកទាំងអស់គ្នាដឹងដែរឬទេថា ខ្លួនកំពុងនឹងក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសយើងឱ្យរីកចម្រើនទៅមុខស្មើនឹងអរិយប្រទេសនានាក្នុងអនាគត​ ស្រុកណាប្រទេសណាដែលមានយុវជនឈ្លាសវៃ ស្រុកនោះប្រទេសនោះរមែងអាចនាំជាតិឱ្យរីកចម្រើនទៅមុខបានយ៉ាងឆាប់រហ័សនិងរឹងមាំជាសារវន្ត។​

ប្អូនៗទាំងអស់គ្នា ចាប់ពីពេលនេះទៅ យើងគប្បីបែរមកជួយគ្នា គាំទ្រនូវ«វប្បធម៌អំណាន» ដោយការជួយគ្នាអាន ជួយគ្នាសិក្សាស្វែងរកចំណេះដឹងទាក់ទងនឹងក្រុមប្រទេសអាស៊ានដើម្បីត្រៀមខ្លួនធ្វើជាអ្នកដឹកនាំ ក្រុមអាស៊ាន។ ក៏​ប៉ុន្តែមុននឹងក្លាយជាអ្នកដឹកនាំបាន ប្អូនៗត្រូវសិក្សារកចំណេះដឹងគ្រប់ផ្នែកទាក់ទងនឹងអាស៊ានឱ្យបានគ្រប់ជ្រុងជាមុនសិន។​

ដូច្នេះតាំងនាមជានាយកគ្រឹះស្ថានបោះពុម្ព សូមណែនាំសៀវភៅល្អៗគួរឱ្យចង់អានឱ្យប្អូនៗបានអានទាំងអស់គ្នាគឺ «អាស៊ានជាទីស្រលាញ់របស់ខ្ញុំ» ដែលបានរួបរួមអត្ថន័យនិងរូបភាព ដោយបែងចែកតាមប្រទេសនីមួយៗបានយ៉ាងល្អ ថែមទាំងមានរបស់ថែមនៅចុងបញ្ចប់របស់សៀវភៅ ឱ្យប្អូនៗបានផាត់ពណ៌ឈុតតែងកាយរបស់ជាតិសាសន៍នីមួយៗផងដែរ។

ជាទីបញ្ចប់នេះ ក្រុមការងារនៃគ្រឹះស្ថានបោះពុម្ព សូមអរគុណគ្រូ បាអាចារ្យ ឪពុកម្តាយ អាណាព្យាបាលដែលគាំទ្រឱ្យប្អូនៗយុវជនរបស់ជាតិមានឱកាសបានអានសៀវភៅល្អៗ មានគុណភាពដូចជា«អាស៊ានជាទីស្រលាញ់របស់ខ្ញុំ»ជាដើម ដើម្បីជាគ្រឹះសម្រាប់ក្លាយខ្លួនជាយុវជននិងពលរដ្ឋដ៏ល្អនិងមានគុណភាពសម្រាប់ជាតិតទៅថ្ងៃអនាគត។​

ទំព័រ 150
ទំហំខ្នាត H= 20.5cm , W= 14.5cm