អាថ៌កំបាំងលក់ តាមផ្លូវកាត់

$5.4 $4.50

Publish date: 2021-12-17

Category: Sales and Marketing

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា

បេះដូងដ៏សំខាន់ដែលធ្វើឱ្យការលក់ទទួលបានជោគជ័យ!

ជាច្រើនឆ្នាំមកហើយដែលវិស័យធុរកិច្ចទាំងមូលត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃបណ្ដាញអ៊ិនធើណែតដែលកំពុងតែរីកដូចផ្សិត ហើយក៏ធ្លាប់មានការទស្សន៍ទាយដែរថា ការប្រើបុគ្គលិកឱ្យលក់ដូចដែលធ្លាប់ធ្វើកាលពីអតីតកាលនោះប្រហែលជាត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ ព្រោះMichael Dell គឺជាគំរូដែលបង្ហាញ​ឱ្យមនុស្សទូទាំងពិភពលោកឃើញថា គេអាចលក់ទំនិញ high-tech តាមរយៈគេហទំព័របាន ដែលធ្វើឱ្យមនុស្សម្នានាំគ្នារំពឹងថា ដល់ពេលដែលត្រូវឈប់ជួលបុគ្គលិកផ្នែកលក់ដែលមានតម្លៃខ្លួនថ្លៃៗហើយ​។

ប៉ុន្តែទោះជាពេលវេលាកន្លងហួសទៅ១០ឆ្នាំក៏ពិតមែន ក៏ការងារផ្នែកលក់នៅតែជាបេះដូងដ៏សំខាន់ក្នុងការជួយជំរុញឱ្យធុរកិច្ចឈានទៅមុខដែរ។ រយៈពេលជាង២៥ឆ្នាំដែលខ្ញុំធ្វើការផ្នែកលក់រហូតមកនេះ ខ្ញុំបានមើលឃើញជំនាញ​និងទិចនិចជាច្រើនបានអភិវឌ្ឍឡើងជាបណ្ដើរៗព្រមៗគ្នាជា​មួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងទីផ្សារដែរ។ ដូច្នេះទើបការងារផ្នែកលក់គឺជាអាជីពមួយដែលត្រូវប្រើប្រាស់បទពិសោធ ជំនាញ និងថ្វីមាត់ដ៏ប៉ិនប្រសប់របស់យើង។

ខ្ញុំធ្លាប់ធ្វើជាបុគ្គលិកផ្នែកលក់ដ៏ជំនាញ អ្នកគ្រប់គ្រងផ្នែកលក់ និងអគ្គនាយកផ្នែកលក់នៅក្នុងក្រុមហ៊ុនទាំងធំទាំងតូច ហើយខ្ញុំក៏បានសង្កេតឃើញដំណើរការនិងវិធីនៃការលក់ទាំងល្អនិងមិនល្អមកហើយដែរ។ ការងារផ្នែកលក់មិនមែនពឹងតែលើសញ្ជាតិញ្ញាណដូចដែលគេនិយាយប៉ុណ្ណោះទេ ហើយខ្ញុំផ្ទាល់ក៏បានយល់យ៉ាងច្បាស់តាមរយៈការធ្វើជាអ្នកជំនាញអប់រំដែរថា ប្រសិនបើអ្នកមានឱកាសបានសិក្សាទិចនិចនិងជំនាញដែលបានឆ្លងកាត់ការពិសោធមកហើយឃើញថាបានផលល្អ​ ហើយយកវាទៅអភិវឌ្ឍបន្តដោយការប្ដូរទស្សនៈសាជាថ្មីឱ្យសក្តិសមនោះ អ្នកក៏អាចក្លាយជាកំពូលអ្នកលក់លេខមួយបានដែរ។

ខ្លឹមសារនៅក្នុងសៀវភៅមួយក្បាលនេះនឹងនិយាយពីទិចនិចរៀនតាមផ្លូវកាត់ដែលនឹងបង្ហាញឱ្យឃើញថាតើអ្នកអាចក្លាយជាកំពូលអ្នកលក់ ជាអាជីពដែលមានតែរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលដូច្នេះបានដោយរបៀបណា។ ខ្ញុំសង្ឃឹមថា ក្នុងកំលុងពេលនោះអ្នកនឹងធ្វើការប្រកបដោយភាពសប្បាយរីករាយនិងអាចចងសម្ពន្ធភាពជាមួយនឹងបុគ្គលដែលបានជួបយ៉ាងរលូន ដែល អាថ៌កំបាំងលក់តាមផ្លូវកាត់ទាំង៥០នេះបានចែកចេញជា៧មេរៀនដូចតទៅនេះ

ហេតុអ្វីទើបមនុស្សចង់ទិញ? តើនឹងអាចធ្វើឱ្យគេទិញដោយរបៀបណា? បើអ្នកយល់ថា កម្លាំងជំរុញចិត្តពិតប្រាកដដែលធ្វើឱ្យមនុស្សយើងចង់ទិញទំនិញគឺជាអ្វីនោះ អាចចាត់ទុកថា អ្នកទទួលបានជោគជ័យពាក់កណ្ដាលហើយក្នុងការក្លាយជាកំពូលអ្នកលក់ដែលឆ្លាតជាងអ្នកដទៃ។
លក់ឱ្យចំមនុស្ស កុំរវល់តែចំណាយពេលដ៏មានតម្លៃលើ​មនុស្សដែលមិនត្រូវការទំនិញរបស់អ្នក។ ត្រូវតែសិក្សាពីវិធីដែលចង្អុលយ៉ាងច្បាស់ថាតើនរណាគឺជាមនុស្សដែលបម្រុងនឹងទិញទំនិញពីអ្នក។

រកឱកាសលក់ឱ្យអតិថិជនថ្មីៗ ធុរកិច្ចនឹងគ្មានផ្លូវរីកចម្រើនបានឡើយប្រសិនបើអ្នកមិនព្យាយាមរកអតិថិជនថ្មីៗទេនោះ ហើយបើអ្នកដឹងថា តើនឹងអាចធ្វើរឿងនេះបានដូចម្ដេចនោះ អ្នកនឹងអាចក្លាយជាអ្នកលក់ដែលអាច«ចិញ្ចឹមខ្លួនឯងបានដោយមិនចាំបាច់ពឹងអ្នកណាឡើយ»។
ចេញទៅជួបអតិថិជន ការងារលក់គឺជាការងារដែលទាក់ទងនឹងការចងសម្ពន្ធភាពនិងព្រឹត្តិកម្ម ដែលបច្ច័យទាំងពីរនេះនឹងផ្ដល់ផលប៉ះពាល់ច្រើនបំផុតក្នុងពេលដែលអ្នកចំណាយពេលដ៏មាន​តម្លៃនៅជាមួយអតិថិជន។

លក់ឱ្យបានផល​ មិនថាជាការសរសេរសំណើឬជាការស្នើសំណើទាក់ទងនឹងការលក់នោះទេ អ្នកត្រូវតែគិតដល់បច្ច័យជាច្រើនទៀតដែលនឹងធ្វើឱ្យសំណើរបស់អ្នកមានទម្ងន់និងគួរឱ្យជឿជាក់ឱ្យបាន​។

សម្រេចកិច្ចព្រមព្រៀង ការព្យាយាមសម្រេចកិច្ចព្រមព្រៀងដែលអ្នកពេញចិត្តដោយការចរចាដើម្បីកាត់បន្ថយលក្ខខណ្ឌឱ្យនៅសល់តិចបំផុតនោះ ត្រូវប្រើភាពអត់ធ្មត់និងត្រៀមគម្រោងឱ្យបានល្អ។

មានទស្សនៈល្អ អ្នកនឹងក្លាយជាអ្នកលក់ដ៏ជំនាញបានឬក៏អត់នោះអាស្រ័យលើការខិតខំប្រឹងប្រែងបង្កើតកម្លាំងជំរុញចិត្តនិងសេចក្ដីប្រាថ្នាដើម្បីទៅឱ្យដល់គោលដៅនៅក្នុងចិត្តឱ្យបានកាន់​តែច្រើនឡើងជានិច្ច។

មិនថាអ្នកគឺជាអ្នកលក់ជើងថ្មីឬជើងចាស់ដូចជាខ្ញុំនោះទេ ខ្ញុំជឿជាក់ថា ពេលដែលអ្នកបានអនុវត្តតាមអាថ៌កំបាំងនិងទិចនិចដែល​បានណែនាំនៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងបានជួបនឹងកម្លាំងជំរុញដែលនឹងនាំអ្នកទៅជួបនឹងជោគជ័យក្នុងការលក់ដោយខ្លួនឯង។

ការងារផ្នែកលក់ពឹងទៅលើជំនាញមួយចំនួន ដែលអាចអភិវឌ្ឍឱ្យល្អប្រសើរឡើងបាន  ​ដោយការអនុវត្តនិងព្យាយាមមិនរាថយ។

ទំព័រ 200
ទំហំខ្នាត H= 20.5cm , W= 14.5cm