សិល្បៈប្រើមនុស្ស ២នាក់ឱ្យទទួលបានផលស្មើនឹង ៧នាក់

$7.5 $6.25

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា: ក្រសួងអប់រំនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកគោលដៅគុណភាពនៃការអប់រំសម្រាប់កូនខ្មែរ ដែលត្រូវបានទទួលស្វាគមន៍យ៉ាងស្មោះសរនិងសម្បើមពីមតិសារធារណៈ ក្នុងកំណែទម្រង់នោះឃើញមានចំណុចពិសេសដែលស្ដីអំពីចតុស្ដម្ភ ជាគោលការណ៍អប់រំសហស្សវត្សថ្មីតាមរបាយកាណ៍ដែលក្រសួងអប់រំ យុវជន និងកីឡាបានផ្ញើជូនអង្គការ  យូណេស្កូ ដែលផ្អែកលើការរៀន៤យ៉ាងគឺ៖

១-​ រៀនរស់នៅជាមួយគ្នា (Learn to Live together)

រៀនស្គាល់ប្រពៃណី វប្បធម៌ ប្រវត្តិអ្នកនៅជុំវិញខ្លួន (សិក្សា  ពហុវប្បធម៌)
រៀនអត់ឱន យោគយល់ អធ្យាស្រ័យគ្នា
ស្មារតីសាមគ្គីភាព ជួយគ្នា ស្រលាញ់គ្នា មិនប្រកាន់ ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ ឋានៈ វណ្ណៈ​ (សីល​ធម៌ពិភពលោក)
ដោះស្រាយបញ្ហាដោយសន្តិវិធីនិងអហិង្សា។
២-​ រៀនដើម្បីចេះដឹង (Learn to know)

រៀនចំណេះទូទៅ រៀនពីទ្រឹស្តីវិទ្យាសាស្រ្តបច្ចេកទេស
រៀនពីអរិយធម៌ វប្បធម៌ ទស្សនវិជ្ជា​ និងចំណេះវិជ្ជា
រៀនឱ្យចេះពីរបៀបរៀន រៀនបន្តមួយជីវិត។
៣– រៀនដើម្បីចេះធ្វើ (Learn to do)

រៀនយកចំណេះទ្រឹស្តីមកអនុវត្តជាក់ស្តែង
បណ្តុះសម្បទាប្រតិបត្តិជាទោលឬជាក្រុម
បណ្តុះបំណិនជីវិតធម្មតា បំណិនជីវិតបុរេវិជ្ជាជីវៈ បំណិនជីវិតអាជីព ដោយផ្សារភ្ជាប់​ទៅ​នឹងការអនុវត្តការងារ​នៅក្នុងសង្គមតាមរយៈការកសាងសមត្ថភាពលើមូល​ដ្ឋាន​ពិសេស និងការសាកល្បងលើជីវភាព។
៤– រៀនដើម្បីចេះរស់ (Learn to be)

រៀនរៀបចំខ្លួនឯងឱ្យចុះសម្រុងជាមួយសង្គម
រៀនរស់ដោយប្រើបញ្ញាស្របទៅនឹងកាលៈទេសៈ ចេះបត់បែនតាម​សភាពការណ៍របស់ពិភពលោក
រៀនរស់ដោយមានការទទួលខុសត្រូវ មានសោភណភាពក្នុងគំនិតសមជា​មនុស្ស​ថ្លៃថ្នូរ
រៀនរស់ដោយស្វ័យម្ចាស់ការ ស្វ័យអភិវឌ្ឍមិនដូចជាបញ្ញើក្អែក។
ដូច្នេះការបកប្រែសៀវភៅដែលមានឈ្មោះថា សិល្បៈប្រើមនុស្ស ២នាក់ឱ្យទទួលបានផលស្មើនឹង៧នាក់ ដែលលោកអ្នកនាងកាន់ក្នុងដៃនេះពិតជាមានសារៈសំខាន់យ៉ាងសម្បើមផ្ដើមជំរុញឱ្យកូនខ្មែរស្គាល់កាន់តែច្បាស់នូវផ្នត់គំនិតសកលដែលផ្ដល់ជាប្រយោជន៍សម្រាប់វិស័យអប់រំក្នុងប្រទេសរបស់យើង ហើយដែលនេះក៏ជាចំណុចចាប់ផ្ដើមនាំឱ្យខ្ញុំបកប្រែសៀវភៅដ៏មានតម្លៃមួយក្បាលនេះ លុះខ្ញុំបកនិងសម្រួលរួចហើយ ខ្ញុំក៏យក ទៅប្រគល់ជូនលោក ឌុំ-ដាវុយ ដើម្បីកែសម្រួលក្នុងវត្ថុបំណងធ្វើយ៉ាងណាឱ្យងាយអាន ងាយយល់ ងាយស្ដាប់សម្រាប់ជាប្រយោជន៍សាធារណៈដ៏មានតម្លៃពិតប្រាកដ លុះលោកឌុំ-ដាវុយកែសម្រួលហើយក៏យកទៅជូនលោក ប្រាជ្ញ-វិជ័យ ដើម្បកែសម្រួលបន្តជាកិច្ចបង្ហើយសេចក្ដី។

បច្ចុប្បន្នភាពកម្ពុជាមានសៀវភៅជាច្រើនប្រភេទនៅលើទីផ្សារ តែខ្ញុំហ៊ានធានាថា សៀវភៅដែលលោកអ្នកនាងមានក្នុងដៃនេះពិតជាមានប្រយោជន៍មហាសាលនិងមិនអាចកាត់ថ្លៃបាន ហើយខ្ញុំសូមតាំងប្រាថ្នាចេញពីចិត្តដ៏បរិសុទ្ធ សូមឧទ្ទិសមនុញ្ញផលដែលកើតឡើងពីការបកប្រែសៀវភៅនេះដល់បុព្វការីរបស់មិត្តអ្នកអានគ្រប់រូប ក៏ដូចជាបុព្វការីរបស់ខ្ញុំផងដែរ​ ជាពិសេសបុព្វបុរសខ្មែរអ្នកស្នេហាជាតិទាំងឡាយដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។

ភ្នំពេញ, ថ្ងៃទី៩, ខែ៩, ឆ្នាំ២០១៥