ឪពុកអ្នកមានបង្រៀនយុវវ័យ

$3.3 $2.75

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

Rich Dad Poor Dad for Teens

មនុស្សភាគច្រើនអាចនឹងសង្ស័យថា នៅក្មេងនៅឡើយតើអាចធ្វើអ្វីបានទៅ? ប៉ុន្តែមើលទៅហាក់ដូចជា​គំនិតនេះបានហួសសម័យទៅហើយសម្រាប់សម័យព័ត៌មាននេះ ព្រោះអ្នកដែលទទួលបានជោគជ័យនៅក្នុងសម័យនេះភាគច្រើនសុទ្ធតែជាក្មេងៗទាំងអស់។

ចំណុចសំខាន់មិនបានស្ថិតនៅលើអាយុទេ ប៉ុន្តែស្ថិតនៅលើភាពរហ័សក្នុងការយល់ពីលក្ខន្តិកៈដែលបានផ្លាស់ប្ដូរទៅ សូម្បីតែពេលដែលយើងលេងហ្គេម ក៏យើងនៅត្រូវដឹងពីលក្ខន្តិកៈជាមុនសិនដែរ ហើយនៅក្នុងជីវិតពិតក៏ដូចគ្នា បើមិនដឹងពីលក្ខន្តិកៈទេនឹងគ្មានថ្ងៃឈ្នះបានឡើយ។

លោកគ្រូម្នាក់ដែលជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុបានបង្រៀនខ្ញុំថា បើរៀនទាក់ទងនឹងប្រាក់តាំងពីនៅតូចនោះ នឹងកាន់តែមានឱកាសទទួលបានជោគជ័យកាន់តែឆាប់ ព្រោះយើងនឹងមិនជាប់អន្ទាក់ប្រាក់នៅពិភពខាងក្រៅដែលស្ទាក់ចាំយើងគ្រប់ទីកន្លែងនោះទេ។

Robert Kiyosaki បានលម្អិតទាក់ទងនឹងរឿងប្រាក់ដែលជារឿងពិបាកឱ្យក្លាយទៅជារឿងងាយ ដូចជា អត្ថន័យរបស់ទ្រព្យសម្បត្តិនិងបំណុលអាចនឹងខុសពីអ្វីដែលយើងធ្លាប់បានឮ ឬរឿងមួយចំនួនអាចនឹងមិនធ្លាប់ដឹងពីមុនមកឡើយ ព្រោះវាគឺជារឿងដែលមិនមានបង្រៀននៅក្នុងសាលា ប៉ុន្តែជឿចុះថាទស្សនៈរបស់គាត់ប្រហាក់ប្រហែលនឹងការពិតបំផុតហើយបើយកទៅអនុវត្តនោះ អ្នកនឹងអាចក្លាយទៅជាយុវវ័យដែលទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុបាន។

អ្នកកាន់តែចាប់ផ្ដើមអានបានរហ័សប៉ុនណា អ្នកនឹងកាន់តែឆ្លាតទាក់ទងនឹងរឿងប្រាក់បានរហ័សប៉ុណ្ណោះដែរ។

ទំព័រ 125
ទំហំខ្នាត H= 20.5cm , W= 14.5cm