សិល្បៈដើរជីវិត

$4.5 $3.75

Publish date: 2021-12-17

Category: Self development

Publisher: Publisher Name

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ដើរអុកនៅត្រូវគិត ចុះដើរជីវិតមិនគិតម្ដេចនឹងកើត? ដំណើរជីវិតនៃមនុស្សម្នាក់ៗបើសាមីខ្លួនមិនចេះរៀបចំដោយដៃខ្លួនទេនោះ កុំសង្ឃឹមថានឹងមាននរណាម្នាក់មករៀបចំឱ្យសូម្បីព្រះជាម្ចាស់ក៏ដោយចុះ ដូចពាក្យគេថាព្រះជាម្ចាស់ជួយតែនរណាដែលចេះជួយខ្លួនឯងប៉ុណ្ណោះ អ្នកដែលមិនចេះជួយខ្លួនឯងមិនត្រឹមតែព្រះមិនជួយទេ ថែមទាំងនិន្ទាទៀតផង។

តើ​អ្នក​ប្រាថ្នា​អ្វី​អំពី​ជីវិត​នាពេល​អនាគត​? ទោះបីជាអ្នកប្រាថ្នាអ្វីក៏ដោយចុះ ការរៀនពីរបៀបដើរឬសិល្បៈដើរជាអ្វីដែលចាំបាច់បំផុតមិនអាចមើលរម្លង់បាន ពោលគឺរៀនពីរបៀបគិត, របៀបធ្វើ, របៀបនិយាយដើម្បីញុំាងឱ្យជីវិតមួយនេះបានពេញលក្ខណៈមែនទែន ហើយរបៀបទាំងនេះមាននៅក្នុងសៀវភៅដែលលោកអ្នកនាងកញ្ញាមាននៅក្នុងដៃនេះហើយ។

ក្នុងសំណេរដែលខ្ញុំបានរៀបរៀងនេះមិនបានបកស្រាយជាចំណុចជាប្រព័ន្ធទេ បកស្រាយតែសេចក្ដីពន្យល់ងាយៗនិងដៅយកតែចំណុចណាដែលមានប្រយោជន៍ដល់ការងារជាក់ស្ដែងប៉ុណ្ណោះ ប្រសិនបើលោកអ្នកនាងកញ្ញាត្រូវការបែបនោះ សូមស្វែងរកបន្ថែមទៀតចុះដែលមាននៅក្នុងសៀវភៅជាច្រើន។ ដោយដឹងថាការរៀបរៀងសៀវភៅនេះបានអានិសង្ឃ ច្រើន ខ្ញុំសូមលើកបុណ្យនេះជូនដល់បុព្វបុរសខ្មែរទាំងអស់ដែលបានពលីដើម្បីជាតិនិងបុព្វការីរបស់ខ្ញុំទាំងអស់ សូមឱ្យលោកគ្រប់រូបសោយក្នុងសុខគតិភពកុំបីខានឡើយ។

ទំព័រ 209
ទំហំខ្នាត H= 20.5cm , W= 14.5cm